គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​កុមារ​កម្ពុជា ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន

ការ​ប្រកួត​គូរ​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​កុមារ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​តូយ៉ូតា​បាន​រក​ឃើញ​ស្នាដៃ​គំនូរ​ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ​ដើម្បី​ទទួល​ជយលាភី​ថ្នាក់​ជាតិ​ និង​ឈាន​ឆ្ពោះ​ទៅ​ការ​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន។

 

ការ​ប្រកួត​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​មាន​ការ​បែងចែក​ជា ៣ ប្រភេទ​គឺ​មាន​ប្រភេទ​អាយុ​ក្រោម ៨ ឆ្នាំ, អាយុ​ពី ៨ ទៅ ១១ ឆ្នាំ​និង​ពី​ ១២ ឆ្នាំ​ទៅ ១៥ ឆ្នាំ។ ការ​ប្រកួត​មាន​រយៈ​ពេល​ ៣ ខែ​ចាប់​ពី​ខែ​តុលា​ដល់​មករា ដោយ​ទទួល​បាន​ផ្ទាំង​គំនូរ​ចំនួន ៨២៣ ដែល​ប្រមូល​ពី​ការ​ប្រកួតប្រជែង​ពី​តាម​សាលា​រៀន​នានា។

 

គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​កុមារ​កម្ពុជា ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន

 

ឆ្លងកាត់​ការ​វាយតម្លៃ​ គណៈកម្មការ​បាន​សម្រេច​យក​ស្នាដៃ​គំនូរ​ចំនួន ៩ ផ្ទាំង​ដែល​មាន​ភាព​លេចធ្លោ​ដាច់​គេ ដើម្បី​ជាប់​ជា​ជយលាភី​ថ្នាក់​ជាតិ និង​ដែល​ត្រូវ​បញ្ជូន​យក​ទៅ​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​ ជាមួយ​កុមារ​មក​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​ជុំវិញ​ពិភពលោក។

 

ទស្សនា​ផ្ទាំង​គំនូរ​ដែល​ជាប់ចំណាត់​ថ្នាក់​សម្រាប់​ការ​ប្រកួត​គំនូររថយន្ត​ក្នុង​ក្តី​ស្រមៃ​។

 

 

ការ​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន ជយលាភី​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​មេដាយ​មាស មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធិ រង្វាន់​ពិសេស​និង​រង្វាន់​មួយ​ចំនួន​ទៀត នឹង​មាន​ឱកាស​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ជាមួយ​ឪពុកម្ដាយ​និង​អាណាព្យាបាល ក្នុង​ថ្ងៃ​ពិធី​ប្រគល់​រង្វាន់​ដែល​ធ្វើ​ឡើង​នៅ​ខែ​សីហា ឆ្នាំ​២០១៦។

 

ការ​ប្រកួតប្រជែង​រថយន្ត​ក្នុង​ក្តី​ស្រមៃ​ ក្រុមហ៊ុន​តូយ៉ូតា​បញ្ជាក់​ថា ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារា​កុមារី​បង្ហាញ​សមត្ថភាព​ និង​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​គូរ​គំនូរ​ទៅ​តាម​ការ​ស្រមៃ​។ ជាមួយ​គ្នា​នេះ​ក៏​ជា​​ចូលរួម​ចំណែក​ដល់​ការ​បង្កើត​គំនិត​ថ្មីៗ​របស់​កុមារ​ និង​ការ​ជួយ​លើក​កម្ពស់​សារៈសំខាន់​នៃ​សិល្បៈ​គំនូរ។

 

ចុច​អាន៖ យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មី តូយ៉ូតា​អនុញ្ញាតិ​អតិថិជន​ទិញ​រថយន្ត​បង់​រំលស់

ចុច​អាន៖ Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា