គ្រែ​របស់​ទារក​ក្រៅ​ពី​យក​មក​គេង តើ​អាច​ធ្វើ​អ្វី​ទៀត​?

គ្រែ​របស់​ទារក​ក្រៅ​ពី​យក​មក​គេង តើ​អាច​ធ្វើ​អ្វី​ទៀត​?

​នៅពេល​ដែល​កូន​ចាប់ផ្តើម​ធំ គ្រែ​ទារក​ដែល​គេ​ធ្លាប់តែ​គេង​គឺ​មិន​អាច​គេ​ង​បាន​ទៀត​ទេ ដូចនេះ​វា​នឹង​ចង្អៀត​កន្លែង​ខ្លាំងណាស់ ព្រោះ​ទុក​វា​ចោល​ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​សោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​កែ​ច្នៃ​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​គ្រែ​នោះ​អាច​ក្លាយជា​របស់​ថ្មី​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
 

1.​    ​អ្នក​អាច​យក​ពូក​ដែល​ក្រាស់​យកមក​ក្រាល​ពីលើ​គ្រែ​នោះ រួច​យក​តុកតា​ដែល​កូន​ចូល​ចិត្ត​ចំនួន​២​ឬ​៣​ដាក់​ពីលើ​នោះ នោះ​វា​នឹង​អាច​ក្លាយ​ជា​សា​ឡុង​អង្គុយលេង​របស់​កូន​បាន​ហើយ​។​
 
2.​    ​ប្រសិន​ជា​ក្នុងផ្ទះ​អ្នក​ចង្អៀត អ្នក​អាច​យក​វា​មក​ដាក់​នៅ​ក្រៅ​ផ្ទះ​បាន ដោយ​ដាក់​ពូក​ស្តើង​មួយ​ពីលើ ហើយ​ទុក​ជា​កន្លែង​អង្គុយ​ផឹក​តែ ឬ​អង្គុយ​ញ៉ាំ​នំ​ដូចជា​សា​ឡុង​អញ្ចឹង​។​
 គ្រែ​របស់​ទារក​ក្រៅ​ពី​យក​មក​គេង តើ​អាច​ធ្វើ​អ្វី​ទៀត​?
3.​    ​អ្នក​អាច​ច្នៃ​វា​ជា​តុ​សរសេរ​អក្សរ​របស់​កូន​ក៏​បាន​ដែរ ដោយ​គ្រាន់តែ​មើល​តាម​កម្ពស់​កូន ហើយ​កាត់ឈើ​មក​សូក​ចូល​ក្នុង​នោះ​ជា​ការ​ស្រេច នោះ​កូន​នឹង​អាច​ទទួលបាន​តុ​សរសេរ​អក្សរ​ដ៏​ស្អាត​មួយ ហើយ​ចម្លែក​ខុសពី​គេ គ្មាន​នរណា​មាន​ដូច​ឡើយ​។​
 គ្រែ​របស់​ទារក​ក្រៅ​ពី​យក​មក​គេង តើ​អាច​ធ្វើ​អ្វី​ទៀត​?
4.​    ​អ្នក​ក៏​អាច​យក​វា​មក​ធ្វើជា​ទូរ​សម្រាប់​ដាក់​ឥ​វ៉ាន់​ដែរ ដោយ​អាច​កាត់​កញ្ចក់​ដាក់​ពី​លើ​នោះ​(​ដូច​រូប​) នោះ​វា​នឹង​អាច​ក្លាយ​ជា​ទូរ​ថ្មី​មួយ​ហើយ ដោយ​អ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​ទិញ​ទូរ​ថ្មី​ក៏​បាន​ដែរ វា​នឹង​ជួយ​សន្សំសំចៃ​អ្នក​បាន​ខ្លះ​៕
 គ្រែ​របស់​ទារក​ក្រៅ​ពី​យក​មក​គេង តើ​អាច​ធ្វើ​អ្វី​ទៀត​?
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។