បុក​ភ្លាម ស្លាប់​ភ្លាម នៅ​កំណាត់​ផ្លូវជាតិ​លេខ ៨

6 Videos

​ព្រៃវែង : គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​ រន្ធត់​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​សាំ​យ៉ុង​រត់​ឈ្នួល​មួយគ្រឿង បាន​បុក​ម៉ូតូ​ឌ្រី​ម​សង់ C-100 ពេញទំហឹង ក្នុងការ​ធ្វើដំណើរ​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ​ទាំ​ពីរ​ នាក់ ។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៨ ចន្លោះ​គីឡូ​ត៍​ម៉ែត្រ​លេខ ៤៩-៥០ ស្ថិតក្នុង​ភូមិ​គគរ ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង វេលា​ម៉ោង ២២ ថ្ងៃទី ៥ ខែមីនា​ឆ្នាំ ២០១៦ ។

បុក​ភ្លាម ស្លាប់​ភ្លាម នៅ​កំណាត់​ផ្លូវជាតិ​លេខ ៨

M88

​ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគ​បាល​ស្រុក​ស៊ីធរ​កណ្តាល​បានឱ្យ​អ្នកយក​ព​ត័​មាន​យើង​ដឹងថា រថយន្ត​បង្ក​ខាងលើ​ម៉ាក​សាំ​យ៉ុង​ព​ណ័ស ពាក់​ស្លាក​លេខ ភ្នំពេញ​2N-1151 មាន​ទិសដៅ​ពី​លិចទៅ​កើត ពេលដែល​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សង់ C-100 ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ ង​-៣០៦៧ ជិះ​គ្នា​ពីរ​នាក់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​ស្លាប់​នៅនឹងកន្លែង គួរឱ្យ​អ​ណោ​ច​អ​ធ័​ម​ជាទីបំផុត ។ ប្រភព​បាន​បន្តទៀតថា ជនរងគ្រោះ​ខាងលើ ទី ១ ឈ្មោះ ស៊ុំ ចាន់​រា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​មេ​បាន ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ( ជា​អ្នកបើក​ម៉ូតូ ) និង ទី ២ ឈ្មោះ ហ៊​ន វ៉េ ភេទ​ប្រុស​អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ និង ឃុំ​ព្រៃ​ស្នៀត ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ( អ្នកជិះពីក្រោយ ) ។

បុក​ភ្លាម ស្លាប់​ភ្លាម នៅ​កំណាត់​ផ្លូវជាតិ​លេខ ៨

​ ប្រភព​បាន​បញ្ជាកទៀតថា ក្រោយពេល​កើតហេតុ អ្នកបើកប​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ចោល​រថយន្ត​នៅ​កន្លែងកើតហេតុ ។ បន្ទាប់មក​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវរ​ក​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​គេហដ្ឋាន ។ ចំណែកឯ​ម៉ូតូ និង រថយន្ត សមត្ថកិច្ច​បាន​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស៊ីធ​កណ្តាល ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

                                                                         ( ប្រភព : TV5 )