បុក​ប៉ះ​តែ​បន្តិច​ទេ តែ​ឆ្ងាញ់​ខ្លាំង​គឺ​ប្រើ​ហិង្សា​វាយ​ផ្អើល​ពេញ​ផ្លូវ​

6 Videos

​ភ្នំពេញ យុវជន ៣ នាក់ ជិះ​ម៉ូតូ​ចំនួន ២ គ្រឿង​ផ្សេងគ្នា បាន​ទាក់​ដៃចង្កូត​គ្នា​បណ្ដាល​ឲ្យ​ដួល​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​គ្មាន​ការ​យោ​យល់​អធ្យាស្រ័យ​ឲ្យ​គ្នា​នោះភាគី​ម្ខាង​ដែល​អាង​មាន​គ្នា ២ នាក់ ហើយ​ជា​អ្នកបង្ក​ទៀតផង​នោះ មិនបាន​សុំទោស​ទៅ​ភាគី​ដែល​ជិះ​ម្នាក់ឯង​នោះទេ បាន​លើក​ម៉ូតូ​ជិះ​រត់គេចខ្លួន​ក្នុង​បំណង​មិន​ទទួលខុសត្រូវ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​ម្នាក់ឯង​ដែល​ត្រូវគេ​កៀរ​ឲ្យ​ដួល​នោះ មានការ​ខឹងសម្បារ ក៏បាន​លើក​ម៉ូតូ​ជិះ​ដេញតាម​ឃាត់​ឲ្យ​ឈប់ ប៉ុន្តែ​មិន​ព្រម​ឈប់ ទើប​អ្នកជិះ​ម្នាក់ឯង​នោះ​កៀរ​ឱ្យ​ដួល​វិញ បន្ទាប់ពី​ដេញតាម​បាន​ចម្ងាយ ១ គីឡូម៉ែត្រ ។ ខណៈនោះ ម៉ូតូ​បាន​ដួល​គ​លើ​គ្នា ហើយ​ភាគី ដែលមាន​គ្នា ២ នាក់ បាននាំគ្នា​រត់​ដេញ​វាយ​យុវជន​ម្នាក់ឯង​នោះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែម្ដង ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់​ទើប​ឈប់ ។​

បុក​ប៉ះ​តែ​បន្តិច​ទេ តែ​ឆ្ងាញ់​ខ្លាំង​គឺ​ប្រើ​ហិង្សា​វាយ​ផ្អើល​ពេញ​ផ្លូវ​

M88

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១៥ នាទី​រសៀល ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​មុខ​គ្លីនិក​ចោមចៅ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​ម៉ូតូ​ទាំង ២ គ្រឿង​នោះ​ត្រូវបាន​គេ​ដឹងថា ១ គ្រឿង​ម៉ាក​ហុងដា MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-3225 ជិះ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ធី អាយុ​ប្រហែល ២០ ឆ្នាំ  មុខរបរ​ជាង​ជួសជុល​គ្រឿងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-2240 ជិះ​គ្នា ២ នាក់ បើកបរ​ដោយ​ឈ្មោះ ណុប សុខ​ជា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​សិស្សសាលា​អា​មេ​រិច​កាំ​ង​ប្រី​ដ មាន​ទីលំនៅស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​និង មិត្តភក្ដិ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ ។​

បុក​ប៉ះ​តែ​បន្តិច​ទេ តែ​ឆ្ងាញ់​ខ្លាំង​គឺ​ប្រើ​ហិង្សា​វាយ​ផ្អើល​ពេញ​ផ្លូវ​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា​មុន​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង ជិះ​លើផ្លូវ​បញ្ច្រាសទិស ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ផ្សារ​ជម្ពូ​វ័ន ពី​លិចទៅ​កើត  ដោយ​ម៉ូតូ ម៉ាក MSX បើក​ពីមុខ ម៉ូតូ​ស្មាស់​បើក​តាម​ពីក្រោយ​ដល់ពេល ម៉ូតូ MSX ឆ្លងផ្លូវ ទៅខាង​ស្តាំ​ដៃ ជា​ចៃដន្យ​គាប់​ជួន ម៉ូតូ​ស្មា​ស់ត្រូវ បត់​ឆ្លងផ្លូវ​ពីក្រោយ​ដែរ តែ​ជ្រុល​ទៅបុក​ម៉ូតូ MSX បណ្តាលឱ្យ​ដួល តែ​ពុំមាន​រងរបួស​ឡើយ តែ​អ្វី​គួរឱ្យភ្ញាក់ផ្អើល​នោះ ម៉ូតូ​ស្មាស់ មិនបាន​ឈប់​និយាយ ឬ ទទួលខុសត្រូវ​ឡើយ បែរជា​បើក​រត់ ត្រូវបាន​ភាគី MSX បើក​ម៉ូតូ​ដេញតាម រហូត​បាន​ចំងាយ ១ គីឡូម៉ែត្រ មុន​គ្លីនិក​ចោមចៅ ក៏​តាម​ទាន់​ហើយ​ជិះ​បុក​ដួល​គរ​លើ​គ្នា បន្ទាប់មក​ភាគី​ខាង​ម៉ូតូ MSX ចុះ​ដេញ​វាយ​ផ្អើល​ពេញ​ផ្លូវ ។

​ក្រោយ​កើតហេតុ បន្ទាប់ពី​សមត្ថកិច្ច​នាំ​គ្នា​ឃាត់ ជៀសវាង​បង្ក​ហិង្សា ក៏បាន​សុំ​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ម៉ូតូ​ស្មាស់​ជួយ​ចេញសង​រាល់​ការខូចខាត ជាការ​បញ្ចប់រឿង ៕

                                                                                                ពោធិ៍​សែន​ជ័យ​