ឃាត់​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​

កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ក្នុងចំណោម​៣នាក់ ដែល​បាន​ប្រើ​ហិង្សា​វាយ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​។ ហេតុការណ៍​នេះបានកើត​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៨ ខែមីនា ឆ្នា​២០១៦ នៅ​ចំណុចផ្លូវជាតិ​លេខ​១ ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ​ហ៊​ន ហ៊ាន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​តាំង​ជ្រៃ ឃុំសណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម​(​រងរបួស​បែក​​ក្បាល​) ។​ជន​ដស​ដល់ ដេ​លសមត្ថកិច្ច​ខាត់​ខ្លួន​ឈ្មោះ​ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​​ហេតុ​ខាងលើ មុខរបរ​មិន ពិតប្រាកដ និង​បក្សពួក​២​នាក់​ទៀត​មិន ស្គាល់ឈ្មោះ​(គេចខ្លួន​)​។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​ចាប់យក​-​អង្កត់អុស​ប្រវែង​៤៤​សមចំនួន​១​។ មុន​កើតហេតុ​គឺ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​​មកពី​បុណ្យ​ផ្ទះ​មិត្តភក្តិ​នៅ​វត្តស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង លុះ​ពេលមកដល់​ស្ពាន​អ្នក​លឿងជនសង្ស័យ មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ជិះ​តាម​ម៉ូតូ​ជនរងគ្រោះ​រហូតដល់ចំណុចកើតហេតុ​ឃើញ​ដូចនេះ​ជនរងគ្រោះ​បាន​ឈប់​ពេលនោះ​ក្រុមជនសង្ស័យ​បាន​វាយ​ ម៉ូតូ​ជន​រង គ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ម៉ូតូ និង​យកអង្កត់អុស​គប់​ត្រូវ​ក្បាល​ជនរងគ្រោះ​បណ្តាលអោយ រងរបួស​ក្បាល រួច​ក៍​នាំគ្នា​ជិះម៉ូតូ​​គេចខ្លួន​។​

 បន្ទាប់ពី​ទ​ទួ ល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​គ​គីរ​ធំ​បាន​ចុះ​ដល់កន្លែងកើតហេតុ​និង ស្រាវជ្រាវ​រហូតដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ចាន់ ដា​រ៉ានៅវេលា ម៉ោង​៧.៣០​នាទី​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​និង​បញ្ជូនមក អធិការដ្ឋាន​នគរបាលស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី ។ រីឯ​​បក្ខពួក​២​នាក់​ទៀត​ដែល​គេចខ្លួនត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុង​តាម​ប្រ​ម៉ាញ់ និង​ចាប់​យកមក​ផ្តន្ទាទោស​ជា​ក្រោយ​តាមច្បាប់៕​