នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​

​ព្រះវិហារ: នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេ​បញ្ជា ការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ បាន​មានប្រសាសន៍ថា នគរបាលជាតិ ទាំងអស់​ត្រូវតែ​ចេះ​ប្រើប្រាស់​យុទ្ធវិធី ជាពិសេស​ការប្រើប្រាស់​កាំ​ភ្លើង​គ្រប់​ប្រភេទ ។​នាយ ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន ដល់​កងកម្លាំង នគរបាលជាតិ​ការពារ​ព្រំដែន​ប្រចាំឆ្នាំ​២០១៦ ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​នគរបាល ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៩​ ខែមីនា ​ឆ្នាំ​២០១៦​។​
​    ​
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ តំណាងអោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា​វគ្គ​ហ្វឹកហ្វឺន​ខាងលើនេះ​ពិតជា​មាន​សារ សំខាន់​ណាស់ ដែល​នគរបាលជាតិ​បានមកពី​តាម​បណ្តា​វរ​សេនា​តូច​ការពារ​ព្រំដែន​ទូទាំង ប្រទេស មក​ផ្តុំគ្នា​ដើម្បី​ទទួលយក​នៅ​ជំនាញ​វគ្គ​ហ្វឹកហ្វឺន​ដើម្បី​ប្រែក្លាយ​ខ្លួន​អោយទៅជា នគរបាលជាតិ​ដ៏​មានបទពិសោធន៍ កម្លាំងកាយ​មាំមួន និង​ភាពរហ័សរហួន ដែល​អគ្គ​ស្នង ការដ្ឋាន​នគរបាលជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ​ចង់បាន​។​
​    ​
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានបញ្ជាក់​ថាវ​គ្គ​ហ្វឹកហ្វឺន​នគរបាលជាតិ​ការពារ ព្រំដែន​ប្រចាំឆ្នាំ​២០១៦ ដែល​ធ្វើ​ពិធី​បិទ​នាពេលនេះ​គឺ​បន្ទាប់ពី​មានការ​ហ្វឹកហ្វឺន​អស់​រយៈ ពេល​៣​ខែ ដោយមាន​គ្រូ​ធា​ចា​រ្យ​មកពី​ខាង​នគរបាល​បច្ចេកទេស​ព្រំដែន និង​គ្រូ​ធា​ចា​រ្យ​ដ៏ មានបទពិសោធន៍​មកពី​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​ថ្នាក់​អគ្គនាយក ថ្នាក់​អគ្គ​នា យក​រង និង​រដ្ឋលេខាធិការ បានមក​ធ្វើ​បទឧទ្ទេសនាម សំរាប់​ចំណេះដឹង​ដល់​កងកម្លាំង នគរបាលជាតិ​ទាំងអស់​។​
​   
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានបញ្ជាក់​ទៀតថា វគ្គ​ហ្វឹកហ្វឺន​លើក​នេះ ជាវ​គ្គ ពិសេស​ត្រូវ​បានរៀបចំ អោយ​ដំណើរការ​មាន​ដំណាក់កាល​គឺ ទី​១,​ការលើកកម្ពស់​ស្មារតី គោរព​វិន័យ សណ្តាប់ធ្នាប់​កង​ជួរ​នគរបាល ជំនាញ​ច្បាប់​និង​នីតិវីធី​ជា​មូលដ្ឋាន​ក្នុងការ​ទប់ ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។​ទី​២, យុទ្ធវិធី​ថ្នាក់​កងអនុសេនាធំ​ប្រយុទ្ធ​ការ ពារ​ទីតាំង​និង​វាយ​ដណ្តើម​ទីតាំង​និង​ទី​៣,​ យុទ្ធវិធី​អាវុធ​គាំទ្រ​ប្រភេទ B40, DK75  និង​កាំភ្លើង​ត្បាល់​៨០​ម​ម ១០០​ម​ម ដែលមាន​គោលដៅ​បង្កើន​គុណភាព សមត្ថភាព​ការពារ បូរណភាព​ទឹកដី និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ព្រំដែន​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​ការហ្វឹកហ្វឺន​កន្លងមក​មាន​រយៈពេល​៩០​ថ្ងៃ បានធ្វើអោយ​សិក្ខាកាម​ទាំងអស់​មានការ​យល់ដឹង​នូវ​មូលដ្ឋានគ្រឹះ សម្រាប់​អស់លោក​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ប្រកបដោយ​ជោគជ័យ​។​
​   
​ក្នុង​ឳ​កាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​សូម​គោរព​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការជួយឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​ថវិកា​សម្រាប់​ដំណើរ​ការបើក​វគ្ក ហ្វឹកហ្វឺន​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ជា​បន្តបន្ទាប់ និង​សូម​ថ្លែងអំណរគុណ ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ ដែល​តែងតែ​គាំទ្រ​និង​ជម្រុញ អោយមាន​វគ្គ​ហ្វឹកហ្វឺន​ជា​រៀងរាល់ឆ្នាំ​។​ដោយឡែក​ក្នុង​វគ្គ​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានរួម​ចំណែក​ជួយ ឧបត្ថម្ភ​ជា​ថវិកា សម្រាប់​ធានា​មូលដ្ឋាន​ប្រចាំថ្ងៃ​និង​ទំនុកបំរុង​ដល់​គ្រូបង្វឹក មកពី​ក្រសួងការពារជាតិ​យ៉ាងច្រើន​ទៀតផង​ដែរ​។​
​    ​
ពិ​ធីបិទ​វគ្គ​ហ្វឹកហ្វឺន​ដ៏​មាន​សារសំខាន់​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំ យក​ថវិកា​ចំនួន​៥០​លាន​រៀល ទៅ​ចែកជូន​ដល់​អ្នកចូលរួម​សរុប​៣៧៥​នាក់ ដែល​ក្នុង នោះ​មាន​សិក្ខាកាម​៣៤០​នាក់ គណៈ​គ្រប់គ្រង​វគ្គ​ចំនួន​៤​នាក់ គ្រូ​ធា​ចា​រ្យ​ចំនួន​២២​នាក់ និង​ជំនួយការ​វគ្គ​ចំនួន​៩​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​កញ្ចប់​ថ​វិក​មួយកញ្ចប់​៕​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ៖ នគរបាលជាតិ​ត្រូវតែ​ចេះ​ ​ប្រើប្រាស់​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​
​រូបភាពៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​ចូលរួម​បិទ​វគ្គ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​នគរបាល ជាតិ​ការពារ​ព្រំដែន​ប្រចាំឆ្នាំ​២០១៦៕​ គូលែន​