ថ្មី​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន ខ ភ ម បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​

ភ្នំពេញ​: ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​ដែល​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​ពុធ​នៃ​សប្តាហ៍​នីមួយៗ​បាន​ដំណើរការ​ប្រ​ព្រិ​ត្ត​ទៅ​រហូតមកដល់​សប្តាហ៍​នេះ​គឺ​បាន​ចំនួន​៣​លើក​មកហើយ​ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃនេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​នាយទាហាន​នាយទាហានរង​រាប់រយ​នាក់​មកពី​ស្ថាប័ន​ការិយាល័យ​នានា ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សម្រាប់​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​ដំណើរការ​ប្រ​ព្រិ​ត្តិ​ទៅនា​ព្រិ​ក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម​សំ​នាយរង​សេនាធិការ​ចម្រុះ​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បានធ្វើ​បទ​បង្ហាញ​គួបផ្សំ​ជាមួយ​ការធ្វើ​អត្ថាធិប្បាយ​ទៅលើ​ជំពូក​ទី​៣៖​អ្នកបើកបរ​យាន​ជំ​និៈ​(​មាត្រា​៧ ដល់​មាត្រា​២៦) ដោយ​បន្ត​ចាប់ផ្តើម​ពី​ចំណុច​មាត្រា​២០ ដល់​មាត្រា​២៣ ជូន​ដល់​នាយទាហាន​និង​នាយទាហានរង​ដែល​បាន​អញ្ជើញ​ចូលរួម​ចំនួន​ជាង​១០០​នាក់​នា​សាលប្រជុំ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​គួរបញ្ជាក់​ថាៈ​ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នឹងត្រូវ​រិត​បណ្តឹង​រួមជាមួយ​នឹង​ការផាកពិន័យ​ចំពោះ​ជន​ណា​ដែល​ប្រ​ព្រិ​ត្តិ​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដូច​មានចែង​ក្នុង​ជំពូក​ទាំង​១២​និង​៩២​មាត្រា​។​

​ឆ្លៀតឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ បាន​ក្រើន​រំ​ឮ​ក​ដល់​នាយទាហាន​នាយទាហានរង​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីល​ធ​ម៍​ក្នុងការ​បើកបរ​ដោយមាន​ការយល់​អធ្យាស្រ័យ​និង​យោគយល់​គ្នា​នៅក្នុង​គ្រប់​កាលទេសៈ​នាពេល​បញ្ជា​យាន​ជំ​និៈ​ដើម្បី​បញ្ចៀស​បាន​នូវ​រាល់​ភាព​ប្រឈម​និង​គ្រោះមហន្តរាយ​ទាំងឡាយ​ដែល​ផ្តើមចេញពី​ការបើកបរ​មិនចេះ​អនុគ្រោះ​ដល់​គ្នា​ទៅវិញទៅមក​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បានបញ្ជាក់​ថា​នឹង​បន្តធ្វើ​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​រួមមាន​១២​ជំពូក​និង​៩២​មាត្រា​ជូន​ដល់​នាយទាហាន នាយទាហានរង ក្នុង​ទូទាំង​ខុទ្ទកាល័យ​អគ្គបញ្ជាការ ខ ភ ម រហូតដល់​បាន​ចប់សព្វគ្រប់​តាម​កម្មវិធី​កំណត់​គឺធ្វើឡើង​រៀងរាល់ថ្ងៃ​ពុធ​នៃ​សប្តាហ៍​នីមួយៗ​៕

ថ្មី​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន ខ ភ ម បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​

ថ្មី​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន ខ ភ ម បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​

ថ្មី​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន ខ ភ ម បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​

ថ្មី​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន ខ ភ ម បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជូន​ដល់​កងទ័ព​