ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ី​ម៉​ងត៍​មួយ​គ្រឿងរបស់​ក្រុមហ៊ុនGCM ​បន្ទាប់​ពី​​អ្នក​បើក​​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​រេចង្កូត​ក្រឡាប់​កណ្តាលផ្លូវ​លេខ​៦០​ម៉ែត្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវកែងនៃ​សាលារៀន​អន្តរជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​ ​​។

​​បុរស​​អ្នក​បើក​បរ​​រថយន្ត​​​ឈ្មោះ ហួរ សុខ​កែវ អាយុ២៧​ឆ្នាំ បាន​រៀបរាប់​​​ថា មុន​ពេល​កើតហេតុ ​​ខ្លួន​បើករថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​ ពណ៌​ខៀវ ​​​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ៦០​ម៉ែត្រ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​​​លុះ​​​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​បត់​​ជ្រុល​បណ្តាលឱ្យ​​ក្រឡាប់​ផ្ងារ​ជើង​ច្រងាង​តែ​ម្តង​ តែ​សំណាងល្អ​មិន​​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​​ម្នាក់​​រង​របួស ឬ​​ស្លាប់​ក្នុង​​​​ហេតុការណ៍ខាង​លើ​នេះ​ឡើយ ។​

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ត្រួត​ពិនិត្យ​ ​ឃើញ​ថា​រថយន្ត​​បង្ក​ឱ្យ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​ទ្រព្យសម្បត្តិ​សា​ធារ​ណៈ ឬគ្រោះថ្នាក់​ដល់​អ្នក​ដទៃ ​ក៏​ជួយ​​​​អន្តរាគមន៍​ដោយ​ឱ្យ​ភាគី​ខាង​រថយន្ត​បង្ក​​ស្ទូច​យក​ទៅ​កន្លែង​របស់​ខ្លួន​វិញ ៕