ស្រី​ក្រមុំ​ចិន​ជិត ៣០០០ នាក់ ផ្អើល​ជាន់ជើងគ្នា​ចង់​ធ្វើ​ប្រពន្ធ​របស់​សេដ្ឋី​អារ៉ាប់​

6 Videos

​កាលពីពេល​ថ្មីៗ​នេះ​ស្រី​ក្រមុំ​ចំនួន​ជាង ២០០០ នាក់ ក្នុង​ទី​រួម​ខេត្ត​ស៊ី​ឈួន (Sichuan) ភាគ​និរតី​ប្រទេស​ចិន បាននាំគ្នា​ផ្អើល​ឈូឆរ​ទៅ​ដាក់ពាក្យ​ប្រកួត​ផ្សងសំណាង​យក​សំបុត្រ​យន្តហោះ​ចំនួន ១២ កៅអី ដើម្បី​ហោះហើរ​ទៅ​រួមមេត្រី​ជាមួយ​សេដ្ឋី​កំលោះ​ជនជាតិ​អារ៉ាប់​នៅ​ទីក្រុង ឌូ​បៃ (Dubai) ។

ស្រី​ក្រមុំ​ចិន​ជិត ៣០០០ នាក់ ផ្អើល​ជាន់ជើងគ្នា​ចង់​ធ្វើ​ប្រពន្ធ​របស់​សេដ្ឋី​អារ៉ាប់​

M88

​យោងតាម​គេហទំព័រ Shanghaiist ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា នារីៗ​ដែល​បានមក​ដាក់ពាក្យ​ផ្សងសំណាង​ធ្វើជា​គូគាប់​របស់​សេដ្ឋី ឌូ​បៃ ទាំងអស់​ដាច់ខាត​ត្រូវតែ​ជា​ស្រី​ដែល​នៅ​ទំនេរ​មិនទាន់មាន​គូ និង ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ត្រួតពិនិត្យ​រាងកាយ​យ៉ាង​ហ្មត់ចត់ ហើយ​ក្នុងចំណោម​ស្រី​ក្រមុំ​ជាង ២០០០ នាក់​ខាងលើនេះ​គឺ រកបាន ២៨០ នាក់​ហើយ​ដើម្បី​បន្ត​ចូលដល់​វគ្គ​ប្រកួត​ជម្រុះ​ចុងក្រោយ​ដែល​តម្រូវ​យក​ត្រឹមតែ ១២ នាក់​ប៉ុណ្ណោះ​សម្រាប់​សំបុត្រ​យន្តហោះ​ទាំង ១២ កៅអី ដើម្បី​ហោះហើរ​ទៅរក​ម្ចាស់​បេះដូង​ជា​សេដ្ឋី ឌូ​បៃ ។

ស្រី​ក្រមុំ​ចិន​ជិត ៣០០០ នាក់ ផ្អើល​ជាន់ជើងគ្នា​ចង់​ធ្វើ​ប្រពន្ធ​របស់​សេដ្ឋី​អារ៉ាប់​

​ ​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ស្រី​ក្រមុំ​ទាំង ២៨០ នាក់ ដែល​ត្រូវ​បន្តទៅ​វគ្គ​ជម្រុះ​ចុងក្រោយ​នេះ​មាន​ទាំង​គ្រូបង្រៀន​សាលាបឋមសិក្សា និ​សិ​ត្ស គ្រូបង្វឹក​យោ​ហ្គា រួមទាំង​ម្ចាស់​ពានរង្វាន់​ស្រី​ស្អាត​ថែម​ទៀតផង ។ ហើយ​បន្ទាប់ពី​ក្ដាប់បាន​ឱកាស​ក្លាយជា​ម្ចាស់​កៅអី​យន្តហោះ​សន្លឹក​ណាមួយ​ក្នុងចំណោម​សំបុត្រ​ទាំង ១២ សន្លឹក​ហើយ​នោះ ពួក​ស្រី​ក្រមុំ​ទាំងនេះ​នឹង​អាច​ហោះហើរ​ទៅ​រស់នៅ​ជាមួយ​មហាសេដ្ឋី​កំលោះ​នៅ​ទីក្រុង ឌូ​បៃ យ៉ាង​សុខសាន្ត​ជាទីបំផុត ៕ (​ប្រភព​៖ ស៊ា​ង​ហៃ​អ៊ី​ស​) កុសល​

ស្រី​ក្រមុំ​ចិន​ជិត ៣០០០ នាក់ ផ្អើល​ជាន់ជើងគ្នា​ចង់​ធ្វើ​ប្រពន្ធ​របស់​សេដ្ឋី​អារ៉ាប់​ស្រី​ក្រមុំ​ចិន​ជិត ៣០០០ នាក់ ផ្អើល​ជាន់ជើងគ្នា​ចង់​ធ្វើ​ប្រពន្ធ​របស់​សេដ្ឋី​អារ៉ាប់​ស្រី​ក្រមុំ​ចិន​ជិត ៣០០០ នាក់ ផ្អើល​ជាន់ជើងគ្នា​ចង់​ធ្វើ​ប្រពន្ធ​របស់​សេដ្ឋី​អារ៉ាប់​ស្រី​ក្រមុំ​ចិន​ជិត ៣០០០ នាក់ ផ្អើល​ជាន់ជើងគ្នា​ចង់​ធ្វើ​ប្រពន្ធ​របស់​សេដ្ឋី​អារ៉ាប់​