Chelsea សង្ឃឹម​ប៉ុន្មាន​ភាគរយ អាច​ទម្លាក់​ PSG យប់​នេះ?

ក្រុម​ជើង​ឯក​ចាស់​អង់គ្លេស​តោ​ខៀវ​ Chelsea នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Stamford Bridge ​ស្វាគមន៍​ក្រុម​ជើង​ឯក​បារាំង​ Paris Saint-Germain ​ក្នុង​ការ​ប្រកួត​ UEFA Champions League ​​វគ្គ​១៦​ក្រុម​ ជើង​ទី​២ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Chelsea សង្ឃឹម​ប៉ុន្មាន​ភាគរយ អាច​ទម្លាក់​ PSG យប់​នេះ?

 

កាល​ជើង​ទី​១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ PSG បាន​យក​ឈ្នះ​លើ​តោ​ខៀវ​ ២-១ ដូច្នេះ​យប់​នេះ​ Chelsea ​ត្រូវ​តែ​ខំ​ស្លាប់​រស់ ​ដើម្បី​ឈ្នះ​ ១-០ ឬ​​ស៊ុត​បាន​២​គ្រាប់​ឡើង​ ទើប​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​បាន។

 

​សម្ដី​អ្នកចាត់ការ​ក្រុម៖

 

Chelsea សង្ឃឹម​ប៉ុន្មាន​ភាគរយ អាច​ទម្លាក់​ PSG យប់​នេះ?

 

Guud Hiddink អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្រុម​ Chelsea៖ “វា​ជា​រឿង​ល្អ​មួយ ដែល​យើង​អាច​រក​បាន​គ្រាប់​ក្រៅ​ដី​ សម្រាប់​ការ​ប្រកួត​នៅ​អឺរ៉ុប ប៉ុន្តែ​ប្រកួត​យប់​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ព្រោះ​វា​ជា​ការ​​ប្រកួត​ ​រវាង​ក្លឹប​ធំ​ និង​ល្បី​ឈ្មោះ​ទាំង​២​នៅ​អឺរ៉ុប។ PSG ​ជា​ក្រុម​ ដែល​ចង់​លើក​ពាន​ UEFA Champions League ឆ្នាំ​នេះ ប៉ុន្តែ​យើង​សង្ឃឹម​ថា នឹង​អាច​បញ្ចប់​គោលដៅ​របស់​ពួកគេ​ត្រឹម​​វគ្គ​នេះ”។

 

Chelsea សង្ឃឹម​ប៉ុន្មាន​ភាគរយ អាច​ទម្លាក់​ PSG យប់​នេះ?

 

Laurent Blanc អ្នកចាត់ការ​ក្រុម​ PSG៖ “ប្រកួត​នេះ អាច​នឹង​ពិបាក​ជាង​២​រដូវ​​កាល​ចុង​ក្រោយ ​ដែល​ក្រុម​ទាំង​២​ប៉ះ​គ្នា ដូច្នេះ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បំផុត។ យើង​ឈ្នះ​ជើង​ទី១ យើង​មាន​ប្រៀប​ជាង ហើយ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ប៉ុន្តែ​ Chelsea មាន​កីឡាករ​ល្បឿន​លឿនៗ​ច្រើន​ដូច​ជា Willian ​និង​ Eden Hazard ដែល​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​យើង។ ដូច្នេះ​យើង​ត្រូវ​តែ​ ​បិទ​ពួកគេ​ឲ្យ​ជាប់ ព្រោះ​វា​នឹង​ពិបាក បើ​ហ៊ាន​ទុក​ចន្លោះ​ឲ្យ​ពួកគេ​ច្រើន”។

 

​ជើង​កីឡាករ៖

 

Chelsea សង្ឃឹម​ប៉ុន្មាន​ភាគរយ អាច​ទម្លាក់​ PSG យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Chelsea នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា Kurt Zouma (របួស​ជង្គង់), Radamel Falcao (ក្រលៀន), John Terry (​របួស​សរសៃពួរ) ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Alexandre Pato ​និង​ Diego Costa កំពុង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​នៅ​ឡើយ។ ដូច្នេះ​១១​នាក់​ដំបូង​​របស់​តោ​ខៀវ​ អាច​ជា៖ Courtois: Azpilicueta, Cahill, Ivanović, Baba; Matić, Mikel; Willian, Oscar, Hazard; Traoré។

 

Chelsea សង្ឃឹម​ប៉ុន្មាន​ភាគរយ អាច​ទម្លាក់​ PSG យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​ PSG នឹង​អវត្តមាន​កីឡាករ​​សំខាន់​ម្នាក់​គឺ ខ្សែ​ការពារ​ Serge Aurier ​(ជាប់​ពិន័យ)។ រីឯ​​ខ្សែ​បម្រើ​ Marco Verratti (របួស​ក្រលៀន) ​ដែល​ទើប​ត្រឡប់​មក​ហ្វឹក​ហាត់​បាន​វិញ​នោះ សង្ឃឹម​អាច​ចូល​លេង​បាន​៥០%។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ខ្លាំង​បារាំង​ អាច​ជា៖ Trapp; Marquinhos, Thiago Silva, David Luiz, Maxwell; Rabiot, Matuidi; Thiago Motta; Cavani, Di María, Ibrahimović។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Chelsea សង្ឃឹម​ប៉ុន្មាន​ភាគរយ អាច​ទម្លាក់​ PSG យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ​ប៉ះ​គ្នា​៧​ដង​ហើយ​នៅ​ UEFA Champions League ​ដោយ​ក្នុង​នោះ Chelsea ឈ្នះ​២, PSG ឈ្នះ​២ និង​ស្មើ​៣។

– Chelsea និង​ PSG ​ប៉ះ​គ្នា​នៅ​វគ្គ​ Knockout Stages នេះ​​៣​រដូវ​កាល​ជាប់​គ្នា រាប់​ទាំង​ឆ្នាំ​នេះ ខណៈ​ដែល​រដូវ​កាល​២០១៣-១៤ Chelsea ឡើង​វគ្គ​​បន្ទាប់ និង​រដូវ​កាល​​មុន​២០១៤-១៥​ PSG ​ជា​អ្នក​ឡើង​វគ្គ​បន្ទាប់​វិញ។

– PSG ​មាន​កំណត់ត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​ខាង​ការពារ​នៅ​ UEFA Champions League ​​រដូវ​កាល​នេះ​ ​ដោយ​៧​ប្រកួត​ គេ​ស៊ុត​ចូល​តែ​២​គ្រាប់​ប៉ុណ្ណោះ៕

 

ព្យាករ​គូ​នេះ​គឺ៖ Chelsea ១-១ Paris Saint-Germain, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ John Terry របួស​ មិន​អាច​លេង​ពេល​ប៉ះ PSG នៅ Champions League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA.com