សម្រែក​ហ៊ោ​នៃ​​អ្នកគាំទ្រLeicester មាន​កម្លាំង​ស្មើ​រញ្ជួយ​ដី​ខ្នាត​តូច

ការ​រញ្ជួយ​ដី​កើត​ចេញ​ពី​ការ​គាំទ្រ​បាល់ទាត់ ត្រូវ​បាន​គេ​ថត​កត់ត្រាលើក​ដំបូង​នៅ​ក្នុង​ប្រទេស​អង់គ្លេស នៅ​ក្នុង​កីឡដ្ឋាន King Power របស់ក្លឹប Leicester City។

 

សម្រែក​ហ៊ោ​នៃ​​អ្នកគាំទ្រLeicester មាន​កម្លាំង​ស្មើ​រញ្ជួយ​ដី​ខ្នាត​តូច

 

ការ​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​និស្សិត​ផ្នែក​ភូគព្ភសាស្ត្រនៃ​សាកលវិទ្យាល័យ Leicester ដែល​កិច្ចការ​នោះ​មាន​ឈ្មោះ​ថា VardyQuake ។ វា​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សិក្សា​ពីគ្រោះ​រញ្ជួយ​ដី​នៅ​ជុំវិញ​ពិភពលោក។

 

ក្រុម​និស្សិត​បាន​បំពាក់​ឧបករណ៍ Seismometer សម្រាប់​វាស់​កម្រិត​នៃ​ការ​រញ្ជួយ​នៅ​ចម្ងាយប្រមាណ ៥០០ម៉ែត្រ ពី​ទីតាំង​រញ្ជួយ (កីឡដ្ឋាន King Power) ហើយ​​ជា​លទ្ធផល​បង្ហាញ​ថា​មាន​ភាព​រញ្ជួយ​មាន​កម្រិត ០,៣ វ៉ិចទ័រ​ស្មើ​នឹង​ការ​រញ្ជួយ​ដី​ខ្នាត​តូច​មួយ។

 

​បើ​តាម​ការ​ស្រាវជ្រាវ​ រក​ឃើញ​ថា​ភាព​រញ្ជួយ​ខ្លាំង​ជាង​គេ​គឺ​កើត​ចេញ​ពី​ការ​លោត និង​ហ៊ោ​កញ្ជ្រៀវ​ របស់​អ្នក​គាំទ្រ​Leicester នៅពេល​កីឡាករ Leonardo Ulloa ស៊ុត​បញ្ចូលទី​​គ្រាប់​ជ័យ​ជម្នះ​ចុង​ម៉ោង យកឈ្នះ Norwich​ ក្នុង​ខែ​កុម្ភៈ​កន្លងទៅ​៕

 

សម្រែក​ហ៊ោ​នៃ​​អ្នកគាំទ្រLeicester មាន​កម្លាំង​ស្មើ​រញ្ជួយ​ដី​ខ្នាត​តូច

 

ចុចអាន៖ Maria Sharapova សារភាព​​ថា​បាន​ប្រើ​​សារធាតុ​ហាម​ឃាត់​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC