Yoona នឹង​ចេញ​បទ​ចម្រៀង​ទោល​ជា​លើក​ទី​១​ក្នុង​អាជីព

Yoona សមាជិក​របស់​ក្រុម​ចម្រៀង​នារី​ល្បី​ឈ្មោះ​​កូរ៉េ Girls’ Generation នឹង​បញ្ចេញ​បទ​ចម្រៀង​ទោល​​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព​តារា​ចម្រៀង​៩​ឆ្នាំ​របស់​ខ្លួន។
ព្រឹក​ថ្ងៃ​ទី ៩​ខែ​មីនា ផលិតកម្ម SM Entertainment បាន​បង្ហើប​ថា សមាជិក​របស់ Girls’ Generaion នាង Yoona នឹង​បញ្ចេញ​បទ​ចម្រៀង​ទោល​ទី​១​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “Deoksugung Stonewall Walkway” នៅ​ថ្ងៃ​ទី​១១មីនា​ខាង​មុខ​នេះ ​នៅ​លើ​វិបសាយ​ចម្រៀង​នានា។ បទ​ចម្រៀង​មួយ​នេះ​ស្ថិត​នៅ​ក្នុង​គម្រោង Music STATION របស់ SM ដែល​នឹង​មាន​បទ​ចម្រៀង​មួយ​បទ​ថ្មី​ចេញ​ជា​រៀង​រាល់​សប្ដាហ៍។ សហការ​ជាមួយ​នឹង Yoona លើក​នេះ​គឺ​ជា​ក្រុម​ចម្រៀង​បុរស​ 10cm។

 

Yoona នឹង​ចេញ​បទ​ចម្រៀង​ទោល​ជា​លើក​ទី​១​ក្នុង​អាជីព

 

ចំពោះ​ទំនុក​ច្រៀង​វិញ បទ​នេះ​នឹង​និយាយ​ពី​គូស្នេហ៍​មួយ​គូ​ដែល​ដើរ​តាម​ជញ្ជាំង​ថ្ម Deoksugung។ មាន​ជំនឿ​ជឿ​ថា​បើ​គូ​សង្សារ​ណា​ហ៊ាន​បណ្ដើរ​គ្នា​ដើរ​តាម​ជញ្ជាំង​ថ្ម​នេះ​ នោះ​ពួក​គេ​នឹង​ត្រូវ​បែក​គ្នា។ ផ្ទុយ​ពី​ពាក្យ​ចចាមអារ៉ាម​នេះ បទ​ចម្រៀង​ថ្មី​របស់ Yoona លើក​ឡើង​ថា​ពួក​គេ​នឹង​មិន​បែក​គ្នា​ជា​រៀង​រហូត​បើ​សិន​ជា​ពួក​គេ​បណ្ដើរ​គ្នា​នៅ​ទី​នេះ៕

 

ចុចអាន៖អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi