Penguin ហែល​ទឹក​ជាង​៨​ពាន់​គីឡូម៉ែត្រ​​រៀង​រាល់​ឆ្នាំ មក​ជួប​លោក​តា​​​ធ្លាប់​ជួយ​ជីវិត

​សត្វ​ Penguin ​មួយ​ក្បាល បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​​ចាប់​អារម្មណ៍​ជា​ខ្លាំង បន្ទាប់​ពី​ឃើញ​វា​​​នៅ​ស្និទ្ធ​ស្នាល​ជា​​រៀង​រាល់​ឆ្នាំ​​ជា​​មួយ​​​​អ្នក​​រៀប​​ឥដ្ឋ​និង​ជា​អ្នក​នេសាទ​វ័យ​ ៧១​ឆ្នាំ​ម្នាក់​​មក​ពី​ប្រទេស​ប្រេស៊ីល ​​​ ។

 

Penguin ហែល​ទឹក​ជាង​៨​ពាន់​គីឡូម៉ែត្រ​​រៀង​រាល់​ឆ្នាំ មក​ជួប​លោក​តា​​​ធ្លាប់​ជួយ​ជីវិត
 

តាម​សារព័ត៌មាន​ Dailymail បាន​ឲ្យ​​ដឹង​ថា លោក​តា Joao Pereira de Souza គឺ​ជា​អ្នក​ភូមិ​នៃ​កោះ​មួយ​​ក្បែរ​ទី​ក្រុង ​Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល។ សត្វ​​ Penguin នេះ​តែង​មក​ជួប​​លោក​តា ជា​រៀង​រាល់​​ឆ្នាំ​គឺដោយសារ លោក de Souza បាន​ជួយ​សង្គ្រោះ​ជីវិត​​វា។

 

នៅ​ក្នុង​ឆ្នាំ​ ២០១១ លោកde Souza បាន​រក​ឃើញ​ Penguin មួយ​ក្បាល​​​នោះ​នៅ​ទើរ​លើ​ថ្ម​ក្បែរ​ឆ្នេរ​សមុទ្រ​​​ ដោយ​​គ្មាន​កម្លាំង​អ្វី​បន្តិច​ឡើយ​និង​មាន​ប្រឡាក់​​ប្រេង​​ពេញ​ខ្លួន។ ក្រោយ​មក​ លោកde Souza បាន​យក​​ Penguin ទៅ​​ផ្ទះ​ ជួយ​មើល​ថែ​និង​សម្អាត​​ខ្លួន​ឲ្យ ​រហូត​ដល់​វា​មាន​សុខភាព​ល្អ​ឡើង​វិញ​។

 

​​អស់​រយៈ​ពេល​១​សប្ដាហ៍ ​​​​​​លោកde Souza បាន​ដាក់​ឈ្មោះ Penguin​ថា Dindim រួច​បាន​លែង​វា​ទៅ​ក្នុង​សមុទ្រ​វិញ។ រំលង​​បាន​​​ប៉ុន្មាន​ខែ លោក​ de Souza បាន​ឃើញ​​សត្វ​ Dindim បាន​ទៅ​ដល់​កោះ​​​ជា​កន្លែង​ដែល​វា​បាន​ជួប​​លោក​តា de Souza និង​ទៅ​រក​នៅ​ផ្ទះ​​ទៀត​ផង។ Dindim បាន​ចំណាយ​ពេល​​ ៨​ខែ​នៅ​ជា​មួយ​លោក​តា និង​​​​​ចំណាយ​ពេល​​៤​ខែ​​ត្រលប់​ទៅ​ទី​កន្លែង​វា​បង្កាត់​ពូជ​វិញ​​នៅ​​ប្រទេស​អាហ្សង់ទីន និង​ប្រទេស​ឈីលី។

 

Penguin ហែល​ទឹក​ជាង​៨​ពាន់​គីឡូម៉ែត្រ​​រៀង​រាល់​ឆ្នាំ មក​ជួប​លោក​តា​​​ធ្លាប់​ជួយ​ជីវិត
 

​លោក​តា de Souza បាន​ឲ្យ​ដឹង​ថា Dindim ពិត​ជា​ស្រលាញ់​លោក​​តា នៅ​ពេល​វា​នៅ​ជា​មួយ លោក​ឲ្យ​ត្រី​ឲ្យ​​វាស៊ី​ជា​រៀង​រាល់​ថ្ងៃ។ សត្វ​ស្លាប​ដែល​ពុំ​អាច​ហោះ​បាន​នោះ ត្រូវ​អ្នក​​វិទ្យាសាស្ត្រ​ជឿ​ថា​ វា​បាន​ហែល​ទឹក​​ចម្ងាយ​ជាង​ ៥​ពាន់​ម៉ាយ​ (៨០៤៦ គីឡូម៉ែត្រ​) ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​​ទៅ​ជួប​​លោក de Souza៕

ចុចអាន៖ កូន​ក្របី​ចម្លែក ​​រាង​ដូច​ក្រពើ​ ផ្អើល​​​​អ្នក​ភូមិ​​នៅ​​ថៃ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​

​​​​