វគ្គជម្រុះ Tiger Street Football Festival 2016 មកដល់ខេត្ត បាត់ដំបងហើយ

បាត់ដំបង៖ ការប្រកួតវគ្គ ជម្រុះក្នុងក្របខ័ណ្ឌ Tiger Street Football  Festival 2016 បានប្រារព្ធធ្វើឡើង នៅមណ្ឌល ខេត្តបាត់ដំបង ផ្សារទំនើបភូពុយ ក្រោយបញ្ចប់ការ ប្រកួតជម្រុះនៅ មណ្ឌលខេត្តសៀមរាប យ៉ាងជោគជ័យ គួរឲ្យកត់សម្គាល់ កាលពីថ្ងៃទី ៥ - ៦ ខែមីនា ឆ្នាំ២០១៦។

កម្មវិធីប្រកួតវគ្គជម្រុះ នៅមណ្ឌលនេះ បានទាក់ទាញការចូលរួម ពីសំណាក់ក្រុមបាល់ទាត់ចំនួន ៥២ ក្រុម សរុបកីឡាករចំនួន ៣៦៤ នាក់ និងទស្សនិកជនក្នុងស្រុក និងក្រៅស្រុកជាច្រើនកុះករ ចូលរួមគាំទ្រក្រុមរបស់ខ្លួន និងរីករាយជាមួយកម្មវិធី ពិសេសៗជាច្រើនដែលបានរៀបចំ ឡើងដោយស្រាបៀរ Tiger ដូចជាលេងល្បែង កម្សាន្តដើម្បីឈ្នះរង្វាន់ ជាវសម្ភារៈកីឡាក្នុងតម្លៃពិសេស ថតរូបទុកអនុស្សាវរីយ៍ និង មានកម្មវិធីកម្សាន្តច្រើនបែបទៀត។

នៅពេលល្ងាច មានកម្មវិធីលក់ពិសេសសំរាប់ ការជាវស្រាបៀរថៃហ្គ័រ ទទួលទាន រួមទាំងការប្រគំតន្ត្រី ដែលចូលរួមពីសំណាក់ តារាចម្រៀងល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជាដូចជា លោក ឆន សុវណ្ណារាជ កញ្ញា ពេជ្រ សោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា សុគន្ធនីសាលោក ណុប បាយ៉ារិទ្ធ កញ្ញា អ៊ីវ៉ា កញ្ញា សួស វីហ្សា និង លោក ខាន់ ជេមស៍ ដែលញ៉ាំងឲ្យកម្មវិធី ប្រកួតវគ្គជម្រុះ នៅមណ្ឌលបាត់ដំបង បានបញ្ចប់ដោយទទួលបាន ភាពជោគជ័យយ៉ាងធំធេង ។

សម្រាប់ការប្រកួតនៅ មណ្ឌលបាត់ដំបង រយៈពេលពីរថ្ងៃជាប់គ្នា  គេបានរកឃើញក្រុមខ្លាំងចំនួន ៥ ក្រុមដែលត្រូវចូលប្រកួត វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៣ ខែមីនា រួមមានក្រុម FC Crown ដែលជាក្រុមជាប់ជ័យលាភីលេខ ១ បានទទួលរង្វាន់ជាប្រាក់ 1,500 ដុល្លារ  ក្រុម B.M.S Club ដែលជាក្រុមជាប់ជ័យលាភីលេខ ២ បានទទួលរង្វាន់ជាប្រាក់ 1,000ដុល្លារ ក្រុម ធនាគារស្រូវ ដែលជាក្រុមជាប់ជ័យលាភីលេខ ៣ បានទទួលរង្វាន់ជាប្រាក់ 500 ដុល្លារ ក្រុម FOX Zone (B) ដែលជាក្រុមជាប់ជ័យលាភីលេខ ៤ បានទទួលរង្វាន់ជាប្រាក់ 200 ដុល្លារ។ និងក្រុមលេខ ៥ គឺ ក្រុម Tiger Night។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger Street Football  Festival 2016 នឹងធ្វើឡើងនៅមណ្ឌល ចុងក្រោយគឺៈ នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រ ខាងមុខសាលមហោស្រព នៅថ្ងៃទី ១១- ១២ ខែមីនា។
ដូច្នេះសូមកុំភ្លេចចូលរួម ទស្សនាការប្រកួតជម្រុះ នៅរាជធានីភ្នំពេញឲ្យបានច្រើនកុះករ ។ ស្តែងចេញនូវភាពអស្ចារ្យ ដណ្តើមយកក្តីសុបិន្តអ្នក ជាមួយ Tiger Street Football  Festival 2016៕

វគ្គជម្រុះ Tiger Street Football Festival 2016 មកដល់ខេត្ត បាត់ដំបងហើយ

វគ្គជម្រុះ Tiger Street Football Festival 2016 មកដល់ខេត្ត បាត់ដំបងហើយ