សហព័ន្ធ ស្រូវអង្ករ ត្រៀមកញ្ចប់ ថវិកា ជួយសមាជិក ឲ្យមានលទ្ធភាព នាំចេញ

ភ្នំពេញ៖ ប្រធានសហព័ន្ធ ស្រូវអង្ករ លោក សុខ ពុទ្ធីវុធ បានថ្លែងថា សហព័ន្ធស្រូវអង្ករ នឹងត្រៀមកញ្ចប់ ថវិកាមួយចំនួន ដើម្បីជួយ សមាជិករបស់ខ្លួន ធ្វើយ៉ាងណា ឲ្យមានលទ្ធភាព ក្នុងការ នាំចេញអង្ករ ដែលពួកគេបាន ជួបប្រទះខ្វះខាតថវិកា។

លោក សុខ ពុទ្ធីវុធ បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន លើផែនការដោះស្រាយ បញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករ កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ថា “គឺមានគោល បំណងដោះស្រាយ បញ្ហាជាបន្ទាន់ ក្រុមការងារ របស់យើងផ្ដោតទៅ លើចំណុចធំៗ ដែលយើងដោះស្រាយគន្លឹះដែល ឆ្លុះបញ្ចាំង។ យើងឃើញ សមាជិកយើង កំពុងតែជួបប្រទះ ការលំបាក ការងារជំរុញទៅតាមស្រុកដែលយើង ដោះស្រាយនៅពេល ខ្លីខាងមុខ មានន័យថា បន្ទាន់ ដូចជាអង្ករ បញ្ហានាំស្រូវអង្ករចេញ ចឹងហ្នឹងជាចំណុច ធំៗដែលក្នុងផែនការ យើងលើកដល់ រាជរដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំង មិនជួយសហព័ន្ធស្រូវ អង្ករបច្ចុប្បន្នទេ”។

លោកបានបន្ដថា ក្រុមសហព័ន្ធស្រូវអង្ករ នឹងត្រៀមកញ្ចប់ថវិកា ជួយសមាជិក និងក្រុមការងារ ព្រោះកន្លងមក ខាងធនាគារអភិឌ្ឍន៍អាស៊ី (ADB ) បានជួយប្រាក់ ពី២០ទៅ៣០លាន មកខាង វិស័យស្រូវអង្ករ ប៉ុន្តែមិនបានស៊ីជម្រៅនោះទេ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងនាពេល កន្លងមកថា ការបញ្ឈប់យក នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ នឹងជួយសម្រួល ក្នុងការដឹកជញ្ជូន -ស្រូវអង្ករ ជាពិសេសធ្វើឲ្យ មានការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ថែមទៀត៕

សហព័ន្ធ ស្រូវអង្ករ ត្រៀមកញ្ចប់ ថវិកា ជួយសមាជិក ឲ្យមានលទ្ធភាព នាំចេញ

សហព័ន្ធ ស្រូវអង្ករ ត្រៀមកញ្ចប់ ថវិកា ជួយសមាជិក ឲ្យមានលទ្ធភាព នាំចេញ