រដ្ឋាភិបាល​ថៃ ​បង្កើត​ ​App​ ​​សម្រួល​ដល់​សិស្សងាយ​​រៀន​ភាសា​អង់គ្លេស​

នាយករដ្ឋមន្ត្រី​ថៃ​ ​​ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ បង្កើន​​ App ​ដែល​មាន​តួនាទី​អាច​សម្រួល​ដល់​ការ​សិក្សា​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស​របស់​ប្រទេស​ថៃ​។​

 

រដ្ឋាភិបាល​ថៃ ​បង្កើត​ ​App​ ​​សម្រួល​ដល់​សិស្សងាយ​​រៀន​ភាសា​អង់គ្លេស​

 
លោក​ប្រាយុទ្ធ ចាន់អូចា​ ​បាន​ឲ្យ​ដឹង​ថា​ការ​បង្កើត​ App នេះ​គឺ​សម្រាប់​ជំនួញ​ដល់​ការ​សិក្សា​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស​ ​ដែល​ពួក​គេ​ត្រូវ​ការ​ភាសា​នេះ​ជា​កត្តា​ចម្បង​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អាស៊ាន​។​ ​​ App ​នោះ​មាន​ឈ្មោះថា Echo English ហើយ​វា​មាន​មុខ​ងារ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ​អនុវត្ត​​ការ​សន្ទនា​ជា​ភាសា​អង់គ្លេស​ ដែល​លើស​ពី​នេះ​ Echo English ​ក៏​មាន​ផ្ទុកនូវ​មេរៀន​ភាសា​អង់គ្លេស​ជាង​ ​៤០មេរៀន ​ហើយ​វា​នៅ​មាន​មុខងារ​ពិសេស​មួយ​ទៀត​គឺ​អាច​ឲ្យ​សិស្ស​អាច​ទាក់ទង​គ្នា​ផ្ទាល់​ជា​មួយ​អ្នក​ជំនាញ​ខាង​ភាសា​អង់គ្លេស​ផង​ដែរ​។​

 
យោង​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថៃ​ បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​ការ​សិក្សា​ភាសា​អង់គ្លេស​ក្នុង​ប្រទេស​ថៃ​ ​គឺ​ផ្ដោត​ទៅ​លើ​ការ​ប្រើប្រាស់​ពាក្យ និង​វេយ្យាករណ៍​ ច្រើន​ជាង​ការ​អនុវត្ត​លើ​ការសន្ទនា​ជា​ភាសាអង់គ្លេស ដែល​នេះ​ជា​ក្តី​បារម្ភ​​របស់​រដ្ឋាភិបាល​នៅ​ពេល​ក្លាយ​ជា​សមាជិក​នៃ​សមាហរណកម្ម​អាស៊ាន​៕​

 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​bangkokpost