ពលរដ្ឋដែលសម្រុក ទិញដីព្រៃលិចទឹក នៅតំបន់២ ក្នុងសង្កាត់ខ្សាម ប្រយ័ត្ន ព្រោះរដ្ឋពុំអាចចេញ ប័ណ្ណកម្មសិទ្ធិឲ្យនោះទេ

ភ្នំពេញ៖ មួយរយៈមកនេះ ប្រជាពលរដ្ឋមួយចំនួន ក៏ដូចជាក្រុមឈ្មួញ បាននិងកំពុងសម្រុក នាំគ្នាទិញលក់ដី ព្រៃលិចទឹក នៅតំបន់២ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយពុះជាឡូតិ៍ៗ ប៉ុន្តែប្រហែលអ្នកទំាំងនោះ មានខ្លះនៅមិនដឹងថា ដីព្រៃលិចទឹកតំបន់២ នោះ អាជ្ញាធរមិនអាចចេញប័ណ្ណ កម្មសិទ្ធិឲ្យបាននោះទេ ព្រោះវាជាសម្បត្តិរដ្ឋ ប្រជាពលរដ្ឋមានសិទ្ធិ ត្រឹមតែអាស្រ័យផល និងដំាដុះក្នុងតំបន់ នោះតែប៉ុណ្ណោះ។

ជុំវិញនឹងបញ្ហានេះ ប្រជាពលរដ្ឋនៅក្នុង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកចៅសង្កាត់ខ្សាម ឈួរ ថន កំពុងត្រូវប៉ាន់ ក្នុងការចុះហត្ថលេខាលក់ និងទិញផ្តាច់ដីព្រៃលិចទឹក ក្បែរតំបន់ស្ថានីយ៍ ទឹកស្អាតអានកូ ក្រុងកំពង់ឆ្នាំង បច្ចុប្បន្ននេះឈ្មួញកំពុង ត្រូវប៉ាន់យ៉ាងខ្លាំង ដោយបានអង្កន់ដីឡូតិ៍ លក់ក្រោយពីបាន ឈូសឆាយដីព្រៃលិចទឹក តំបន់២រួច ក្រោមលេសគោល នយោបាយអភិវឌ្ឍន៍ ទន្លេផ្សារក្រោមក្រុងកំពង់ឆ្នាំង។

បច្ចុប្បន្នគេសង្កេត ឃើញក្រុមឈ្មួញ ទាំងនោះបានកាន់ ប្លង់បង្ហាញទីតាំងរូបរាង ដីអង្កន់ពុះឡូតិ៍ដើម្បី លក់បន្តអោយប្រជាពលរដ្ឋ ដែលក្នុងមួយឡួតិ៍មានទីហំ ៥មX២០ម លក់ក្នុងតម្លៃចាប់ពី ១ពាន់ដុល្លារ ឡើងទៅដល់ ៣ពាន់ដុល្លារ នាពេលនេះ ហើយការលក់ដូរទិញដី នៅក្នុងតំបន់២ដែលជា ប្រភេទដីលិចទឹក លើសពីនេះទៅទៀតនោះ អាជ្ញាធរភូមិ និងឃុំ ហ៊ានចុះហត្ថលេខា លើលិខិតទិញ-លក់ផ្តាច់ដីទៀតផង។ ទង្វើខាងលើត្រូវបាន គេមើលឃើញថា អាជ្ញាធរភូមិ និងសង្កាត់ខ្សាម កុំពុងតែផ្គើននិងអនុក្រិត្យ ស្តីពីការគ្រប់គ្រង និងទប់ស្កាត់ការរុករាន និងទន្ទ្រានដីព្រៃលិចទឹក ធ្វើជាកម្មសិទ្ធិលក់ ។

យោងតាមអនុក្រិត្យ របស់ប្រមុខរដ្ឋាភិបាល បានកំណត់អោយ រដ្ឋបាលជលផល និងធនធាទឹកត្រួតពិនិត្យ និងទប់ស្កាត់ការទន្ទ្រាន តំបន់ដីលិចទឹក ពីសំណាក់ជនខិល ខូចមួយចំនួន ហើយដីព្រៃលិចទឹកតំបន់២ គឺជាកន្លែងជម្រកត្រីពងកូន ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមអភិរក្ស ដើម្បីជាប្រយោជន៍ ការកើនឡើងនៃ ធនធានមច្ឆាជាតិ ប្រជាពលរដ្ឋអាច រស់នៅអាស្រ័យផល ដែលមានស្រាប់ ប៉ុន្តែមិនអាចមាន សិទ្ធិធ្វើប្លង់កម្មសិទ្ធិ កាន់កាប់ឯកជន ឬលក់ដូរបានឡើយ។

ក្រោយពីអាជ្ញាធរ ខេត្តកំពង់ឆ្នាំង បានលើកគម្រោង ធ្វើការអភិវឌ្ឍន៍តំបន់ ទន្លេផ្សារក្រោមចំនួន ៧ជំហ៊ាន ដែលប្រជាពលរដ្ឋ ក្នុងស្រុកកំពុងតែគាំទ្រ និងកើតសរសើរ ប៉ុន្តែក៏ជាចំណុច ដែលជាឱកាសរបស់ ក្រុមឈ្មួញខិលខូច មួយចំនួនរៀបចំដីតំបន់២ ជាតំបន់ដីព្រៃលិចទឹក ដែលជាជម្រកត្រី ពងកូនយកមកពុះ ជាឡូតិ៍លក់អោយ ប្រជាពលរដ្ឋដែល មានទីតាំងស្ថិត នៅជាប់មាត់ទន្លេ ក្នុងសង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

ជុំវិញនិងបញ្ហានេះ ភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ប្រសិនបើមាន អាជ្ញាធររូបណា ជាចេញប័ណ្ណកម្មសិទ្ធិ លើដីតំបន់នេះ និងត្រូវទទួល ខុសត្រូវតាមផ្លូវច្បាប់ ក៏ព្រោះតែដីព្រៃលិចទឹក តំបន់២នេះ ជាតំបន់ហាមឃាត់ មិនអនុញ្ញាឲ្យធ្វើអ្វីនោះទេ ប៉ុន្តែរដ្ឋបានអនុញ្ញាត ឲ្យប្រជាពលរដ្ឋ មានសិទ្ធិអាស្រ័យផល លើដីតំបន់នេះបាន ដូចជាដំាដុះបន្លែបង្ការ សម្រាប់លក់ដូរចិញ្ចឹមជីវិត។

លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា ដីតំបន់នេះ និងមិនមានអ្នកណាចេញ ប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ប៉ុន្តែការចេញលិខិតលក់ទិញ ដីតំបន់នេះ ជារឿងដោយឡែក របស់មន្រ្តីមួយចំនួន ហើយរហូតមកទល់ពេលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង មិនបានចេញប័ណ្ណ កម្មសិទ្ធិណាមួយឲ្យ ម្ចាស់ដីក្នុងតំបន់២ ដែលជាតំបន់ព្រៃ លិចទឹកនោះទេ។

ដោយឡែក ខាងលើមន្ត្រីសុរិយោដី ខេត្តកំពង់ឆ្នាំង បានអោយដឹងថា មន្ទីរសុរិយាដី មិនបានដឹងរឿង លក់ទិញ ចេញលិខិតដោយ អាជ្ញាធរសង្កាត់ខ្សាម នោះឡើយ គឺគេធ្វើការឡើង ដោយមនុស្សមួយ ក្រុមទិញពីគ្នាទៅវិញ ទៅមកប៉ុណ្ណោះ គ្មានការអនុញ្ញាតចេញ ប្លង់ពីជំនាញសុរិយាដីទេ ព្រោះនៅទីនោះស្ថិត ក្នុងតំបន់២នៅឡើយ ហើយគម្រោងអភិវឌ្ឍន៍ បង្កើតផ្សារគឺមានត្រឹមទំហំ ២ហិកតា៧០អាប៉ុណ្ណោះ។

ចំពោះជំនាញពាក់ព័ន្ធដូចជា មន្ទីរធនធានទឹក និងឧត្តុនិយម និងមន្ត្រីជលផល ក៏គួរចាត់វិធានការណ៍ ទាន់ពេលវេលា ដើម្បីគ្រប់គ្រង និងអភិរក្សតំបន់ព្រៃលិចទឹក ជាប្រយោជន៍ ចូលរួមអនុវត្តអនុក្រិត របស់ប្រមុខរដ្ឋាភិបាល ព្រោះថា ក្រុមឈ្មួញ និងប្រជាពលរដ្ឋមួយចំនួន កំពុងតែនាំគ្នាទិញដីរដ្ឋ ដែលជាប្រភេទដី ព្រៃលិចទឹកតំបន់២ ពុំទាន់មានចេញ អនុប្រយោគដោយ រាជរដ្ឋាភិបាលឡើយ ហើយអ្នកទិញ និងដីក្នុងតំបន់នេះ និងក្លាយទៅជាជនរងគ្រោះ ប្រសិនបើរដ្ឋត្រូវការអភិវឌ្ឍ នោះរដ្ឋនិងធ្វើការ ដកហូតយកដោយ មិនអាចប្រកែកបាន៕