រថយន្តដឹបុកអ្នក ជិះម៉ូតូពីក្រោយកិន ស្លាប់ភ្លាមៗ នៅនិងកន្លែង

បាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបណ្តាលឲ្យ បុរសអ្នកជិះម៉ូតូម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ដោយសាររថយន្តដឹដីបុកពីក្រោយកិន កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី០៩ មីនា ២០១៦ ត្រង់ចំណុច ភូមិអូទន្ទឹម ឃុំតាសាញ ស្រុកសំឡូតខេត្តបាត់ដំបង។

ប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្ដ ដឹកដីរបស់ក្រុមហ៊ុនចិន មួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A.2650. បើកបរ ដោយជនមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ក្រោយហេតុការណ៍នេះ. ដោយឡែកម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម បើកបរដោយឈ្មោះ ឈួន យឿន អាយុប្រហែល៥៧ឆ្នាំ មុខរបរធ្វើស្រែចំការ រស់នៅក្រុមទី៥ ភូមិឆករការ ឃុំសំឡូត ស្រុកសំឡូតបានស្លាប់នៅកន្លែងកើតហេតុ។

សពជនរងគ្រោះដឹកយកទៅប្រគល់ ឱ្យក្រុមគ្រួសារដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក មធ្យោយទាំង២ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាល ស្រុកសំឡូតរង់ចាំភាគីទាំង២ ចូលខ្លួនធ្វើការដោះស្រាយតាមនីតិវិធី ៕

រថយន្តដឹបុកអ្នក ជិះម៉ូតូពីក្រោយកិន ស្លាប់ភ្លាមៗ នៅនិងកន្លែង

រថយន្តដឹបុកអ្នក ជិះម៉ូតូពីក្រោយកិន ស្លាប់ភ្លាមៗ នៅនិងកន្លែង

រថយន្តដឹបុកអ្នក ជិះម៉ូតូពីក្រោយកិន ស្លាប់ភ្លាមៗ នៅនិងកន្លែង