ស្លាប់២នាក់ ខណៈកំពុងជិះម៉ូតូ លើថ្នល់ជាតិ ត្រូវរថយន្តបុក

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបុក នៅផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពំាងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅម៉ោង ២៣៖០៦នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើកបរថយន្ត បានគេចខ្លួនបាត់ ហើយក្រុមគ្រួសារជនរងគ្រោះ បានត្រឹមមកយក សាកសពទៅផ្ទះធ្វើ បុណ្យតែប៉ុណ្ណោះ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានគ្នាពីរនាក់ ជិះម៉ូតូ១ គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FK-4650 បើកបរដោយ ឈ្មោះយឹម បូរី ភេទប្រុសអាយុ ២២ ឆ្នាំ រស់នៅភូមិរកាបាញ់ ឃុំ វល្លិសរ ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ បានឌុបមនុស្សពីខាង ក្រោយ១ម្នាក់ឈ្មោះ ស៊ីម ធា ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា អ្នកបើកបរម៉ូតូធ្វើ ដំណើរមកពីទិស ខាងលិចទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ ២៤ នៅខណៈដល់កន្លែងកើតហេតុ ក៏ត្រូវបានរថយន្ត បង្កហេតុម៉ាកប៉ាស៊ីរ៉ូ ពណ៌សបក់ឪឡឹកមិនស្គាល់ ស្លាកលេខនឹងអត្ត សញ្ញាណអ្នកបើកបរ បើកបញ្ច្រាសទិសគ្នា បានបុកស្លាប់តែម្តង រថយន្ត ក្រោយពីកើតហេតុរួច បានបើកគេចខ្លួនបាត់ ដោយសុវត្ថិភាព ក្រុមគ្រួសារជនរងគ្រោះបាន តែសាកសពយកទៅ ធ្វើបុណ្យតែប៉ុណ្ណោះ៕