នគរបាលអន្តោ ប្រវេសន៍ឃាត់ខ្លួន ជនជាតិវៀតណាម ៧នាក់ នៅសង្កាត់បឹងត្របែក ពីបទធ្វើការខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាល អន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋាន ស៉ើបអង្កេត និងអនុវត្តនីតិវិធី និងដោយមានឯក ភាពតាមផ្លូវច្បាប់ ពីតំណាងអយ្យការ ផងនោះ នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម ពីបទរស់នៅ និងធ្វើការគ្មានច្បាប់នៅ តាមរោងសិប្បកម្មកែច្នៃ តុ ទូ និងគ្រឿងសង្ហារឹម នៅតាមផ្លូវ៤៧៤ សង្កាត់ផ្សារបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នងនោះ រកឃើញជនជាតិវៀតណាម ប្រុស៦នាក់ ស្រីម្នាក់ ត្រូវឃាត់ខ្លួន ។

ក្រោយការចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាម ទាំង៧នាក់នេះ ត្រូវបានកម្លាំងនគរបាលឆែក រកលិខិតស្នាមស្នាក់នៅ ហើយប្រសិនបើ គ្មានលិខិតត្រូវទេ នឹងត្រូវបញ្ជូនទៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕