លោកប៉ា សុជាតិវង្ស ស្នើសុំឲ្យភាគីជប៉ុន ពន្លឿនផ្តល់រថយន្តក្រុង ទាំង១៨០គ្រឿង

ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានជួបប្រជុំពិភាក្សា ជាមួយអង្គការ JICA ដែលជាសេនាធិការ ឲ្យរាជរដ្ឋាភិបាលជប៉ុន ពិនិត្យលម្អិតលើការ បន្ថែមខ្សែរត់រថយន្ត ក្រុងសាធារណៈ ហើយក៏បានស្នើសុំឲ្យជប៉ុន ពន្លឿនការផ្តល់រថយន្ត ក្រុងទាំង១៨០គ្រឿង ដើម្បីសម្រួលទុក្ខ លំបាកនៃការស្ទះផ្លូវ របស់ប្រជាពលរដ្ឋ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា ការចូលរួមប្រើប្រាស់រថយន្តក្រុង សាធារណៈកាន់តែច្រើន មានន័យស្មើនឹង ទាំងអស់គ្នាកំពុងចូលរួមកាត់បន្ថយ ការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការចំណាយផ្ទាល់ខ្លួន និងរដ្ឋ កាត់បន្ថយបាននូវការ បំពុលបរិស្ថានជាដើម៕

លោកប៉ា សុជាតិវង្ស ស្នើសុំឲ្យភាគីជប៉ុន ពន្លឿនផ្តល់រថយន្តក្រុង ទាំង១៨០គ្រឿង