សត្វភេនឃ្វីន មួយក្បាល ហែលទឹកជាង ៨ពាន់គីឡូម៉ែត្រ រាល់ឆ្នាំ​ ដើម្បីទៅជួបបុរសម្នាក់ ដែលជួយសង្រ្គោះជីវិតវា (មានវីដេអូ)

ប្រេស៊ីល៖ វាជារឿងដ៏គួរឲ្យរំជួលចិត្ត និងសឹងតែមិនគួរឲ្យជឿ ដែលថាបុរសម្នាក់ និងសត្វភេនឃ្វីន (penguin) មួយក្បាលស្រលាញ់គ្នា យ៉ាងខ្លាំងដល់ថ្នាក់ សត្វភេនឃ្វីននោះ ត្រូវហែលទឹកចំងាយជាង ៨ពាន់គីឡូម៉ែត្រ រៀងរាល់ឆ្នាំដើម្បីមកជួបបុរសនោះទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រឿងហេតុដ៏រំជួលចិត្ត មួយនេះផ្តើមចេញ កាលពីឆ្នាំ២០១១ ពោលគឺពេលនោះ លោក Joao Pereira de Souza អាយុ៧១ឆ្នាំ ជាជាងរៀបឥដ្ឋដែល ចូលនិវត្តន៍ និងជាអ្នកនេសាទក្រៅម៉ោងធ្វើការ រស់នៅក្នុង តំបន់កោះមួយ នៃប្រទេសប្រេស៊ីល បានប្រទះឃើញ សត្វភេនឃ្វីនដ៏គួរឲ្យអាណិតមួយក្បាល ទើរលើដុំថ្មរួចមក។

បើតាមការបញ្ជាក់ បានឲ្យដឹងទៀតថា នៅពេលដែលលោក Joao ប្រទះឃើញសត្វភេនឃ្វីននោះ វាមានសភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំង ដោយខ្លួនប្រាណវា គ្របដណ្តប់ទៅដោយប្រេង និងមិនបានស៊ីអាហារ ច្រើនថ្ងៃមកហើយ។ ឃើញបែបនេះ គាត់ក៏សម្រេចចិត្ត រើសវាយកមកមើលថែ និងឲ្យចំណីវារហូតទាល់តែវា មានសុខភាពល្អឡើងវិញ ហើយក្រោយមកគាត់ ក៏ដាក់ឈ្មោះ ឲ្យសត្វភេនឃ្វីននោះថា Dindim។

សត្វភេនឃ្វីន មួយក្បាល ហែលទឹកជាង ៨ពាន់គីឡូម៉ែត្រ រាល់ឆ្នាំ​ ដើម្បីទៅជួបបុរសម្នាក់ ដែលជួយសង្រ្គោះជីវិតវា (មានវីដេអូ)
សត្វភេនឃ្វីន មួយក្បាល ហែលទឹកជាង ៨ពាន់គីឡូម៉ែត្រ រាល់ឆ្នាំ​ ដើម្បីទៅជួបបុរសម្នាក់ ដែលជួយសង្រ្គោះជីវិតវា (មានវីដេអូ)
ភាពស្និទ្ធិស្នាល និងក្តីស្រលាញ់រវាង Joao និងសត្វភេងវីន Dindim

ក្រោយពីការមើលថែជាច្រើនសប្តាហ៍ សត្វភេនឃ្វីននោះ មានសុខភាពល្អប្រសើរឡើង ទើបលោក Joao ព្រលែងវាឲ្យចូលក្នុងសមុទ្រ ដែលជាទីជំរករបស់វាវិញ។ តែអ្វីដែលស្មានមិនដល់ គឺថាប្រហែលជា ៤ខែក្រោយ សត្វភេនឃ្វីន Dindim នេះ បានហែលត្រឡប់មករកគាត់វិញ ដែលមិននឹកស្មានដល់ទាល់តែសោះ។

លោក Joao បានបញ្ជាក់ប្រាប់ឲ្យដឹងថា “វាជារឿងដ៏មិនគួរឲ្យជឿដែល Dindim បានត្រឡប់មករកខ្ញុំវិញ។ រៀងរាល់ឆ្នាំ Dindim តែងមករកខ្ញុំ នៅក្នុងអំឡុងខែមិថុនា ហើយនៅខែកុម្ភៈ វាក៏វិលទៅរក ទីជម្រករបស់វាវិញ។ ខ្ញុំស្រលាញ់វា ដូចជាកូនរបស់ខ្ញុំអញ្ចឹង ហើយខ្ញុំក៏ជឿថាវា មានអារម្មណ៍ស្រលាញ់ខ្ញុំ ខ្លាំងណាស់ដែរ”។

គូសបញ្ជាក់ផងដែរថា សត្វភេនឃ្វីឈ្មោះ Dindim នេះ ត្រូវបានគេជឿថា វាត្រូវហែលទឹកយ៉ាងហោចណាស់ ជាង ៨,០០០គីឡូម៉ែត្រ ដើម្បីចាកចេញពីទីជម្រកមករក Joao ហើយរឿងនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕

សត្វភេនឃ្វីន មួយក្បាល ហែលទឹកជាង ៨ពាន់គីឡូម៉ែត្រ រាល់ឆ្នាំ​ ដើម្បីទៅជួបបុរសម្នាក់ ដែលជួយសង្រ្គោះជីវិតវា (មានវីដេអូ)
សត្វភេនឃ្វីន មួយក្បាល ហែលទឹកជាង ៨ពាន់គីឡូម៉ែត្រ រាល់ឆ្នាំ​ ដើម្បីទៅជួបបុរសម្នាក់ ដែលជួយសង្រ្គោះជីវិតវា (មានវីដេអូ)
សត្វភេនឃ្វីន មួយក្បាល ហែលទឹកជាង ៨ពាន់គីឡូម៉ែត្រ រាល់ឆ្នាំ​ ដើម្បីទៅជួបបុរសម្នាក់ ដែលជួយសង្រ្គោះជីវិតវា (មានវីដេអូ)
សត្វភេនឃ្វីន មួយក្បាល ហែលទឹកជាង ៨ពាន់គីឡូម៉ែត្រ រាល់ឆ្នាំ​ ដើម្បីទៅជួបបុរសម្នាក់ ដែលជួយសង្រ្គោះជីវិតវា (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត