រថយន្ត ROLLS-ROYCE អបអរសាទរ​វប្បធម៌​ថៃ ដោយ​រថយន្ត​ច្នៃ​ពិសេស​

: •​    ​ក្រុមហ៊ុន​រថយន្ត Rolls-Royce ផលិត​រថយន្ត​ពិសេស​មួយគ្រឿង​ដំបូង​សម្រាប់​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក​លើក​ទី ៣៧ ដើម្បី​ជាការ​អបអរសាទរ​ដ​ល់​ប្រទេស​ថៃ​
•​    ​ក្នុងការ​បង្ហាញ​រថយន្ត​ច្នៃ​ពិសេស បែប Bespoke នេះ នឹងមាន​វត្តមាន​តំណាង​ជាន់ខ្ពស់​មកពី រោងចក្រ   រថយន្ត Rolls-Royce នៅឯ Goodwood
•​    ​ក្រៅពីនេះ រថយន្ត Rolls-Royce ម៉ូ​ដែល Dawn ដែលជា​រថយន្ត​បើក​ដំបូល​មហា​ទំនើប​ស៊េរី​ថ្មី​របស់ Rolls-Royce ក៏​នឹង​បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​នៅក្នុង​ប្រទេស​ថៃ​ផងដែរ
•​    ​ក្រុមហ៊ុន​រថយន្ត Rolls-Royce នឹង​បង្ហាញ​បរិក្ខា​បន្ថែម​លើ​រថយន្ត ដែល​ក្នុងនោះ​មាន​វ៉ា​លី​ស និង​ថែមទាំង​មាន​ប្រអប់​ដាក់​ស្រា​ក្រឡុក (Cocktail hamper) ដែលមាន​តម្លៃ​រហូតដល់​ទៅ ៤៦,០០០ ដុល្លារ​អាមេរិក​

​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars នឹង​បង្ហាញ​ជា​លើកដំបូង​នូវ​រថយន្ត​មហា​ប្រណីត​ដែល​ច្នៃ​ពិសេស​មាន​ឈ្មោះថា KoChaMongkol នៅក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក លើក​ទី ៣៧ នៅ​ថ្ងៃទី ២២ ខែមីនា​។​

​ការបង្ហាញ​ពី​ទឹកដៃ​រថយន្ត​ច្នៃ​ពិសេស​បែប Bespoke ​រថយន្ត​ម៉ូ​ដែល Ghost តួ​វែង​ស៊េរី KoChaMongkol គឺ​ផលិតឡើង​ដោយ​គិតដល់​និមិត្តរូប​ដ៏​សំខាន់​របស់​ប្រទេស​ថៃ គឺ​សត្វ​ដំរី ។ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ សត្វ​ដំរី​ដែលមាន​ការគោរព​ស្រលាញ់​ពី​ប្រជាជន បាន​ដើរតួនាទី​យ៉ាងសំខាន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ការការពារ​ប្រទេសជាតិ ។ ចំណែកឯ​នៅក្នុង​តំបន់​អាស៊ី​វិញ សត្វ​ដំរី ក៏​ជា​និមិត្តរូប​ដ៏​សំខាន់​មួយ​ផងដែរ​ក្នុង​វិស័យ​សាសនា និង​វប្បធម៌​នៃ​ទ្វីប​មួយ​នេះ ។ រថយន្ត​បែប Bespoke ដ៏​ពិ​សេសមួយ​នេះ​នឹងមាន​រូប​សត្វ​ដំរី ទាំង​នៅ​ផ្ទៃ​ខាងក្រៅ និង​ផ្ទៃ​ខាងក្នុង​រថយន្ត ។

​ក្រៅពីនេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce នឹង​ប​ញ្ចូ​ន​តំណាង​ក្រុម​Bespoke ដើម្បី​ចូលរួម និង​ធ្វើ​បទ​បង្ហាញ​ពី​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការច្នៃ​រថយន្ត ក៏ដូចជា​គ្រឿង​បំពាក់​លើ​រថយន្ត ផងដែរ ហើយ មានតែ “​ការ​ស្រមើល​ស្រមៃ​ប៉ុណ្ណោះ ជា​ដែន​កំណត់​” នៃ​សមត្ថភាព​នៃ​ការច្នៃ​កុម្ម៉ង់​នេះ ។ បរិក្ខា​បំពាក់​លើ​រថយន្ត Rolls-Royce គឺមាន   វ៉ា​លី​ស ហើយ​ជាងនេះទៅទៀត គឺ​ប្រអប់​ដាក់​ស្រា​ក្រឡុក​ដែលមាន​តម្លៃ​រហូតដល់​ទៅ ៤៦០០០ ដុល្លារ​អាមេរិក ដែល​ប្រអប់​នេះ​មានតែ ១៥ ឈុត​ប៉ុណ្ណោះ​ក្នុង​ពិភពលោក ។

​យុគសម័យ​ថ្មី នៃ​ម៉ូ​ដែល Dawn
​ទន្ទឹមនឹងនេះ នេះ​ក៏​ជា​លើកដំបូង​ហើយ​ក្នុងប្រទេស​ថៃ ដែល​រថយន្ត Rolls-Royce បានបង្ហាញ​ម៉ូ​ដែល Dawn ជា​រថយន្ត​បើក​ដំបូល​ថ្មី មាន​ទ្វារ​ពីរ ដ៏​មហា​ប្រណីត ហើយ​រថយន្ត​នេះ​បាន​សន្យា​ផ្ដល់នូវ​ការធ្វើដំណើរ​ដោយ​បើក​ដំបូល​យ៉ាង​ពិសេស​។ ទឹកដៃ​វិស្វកម្ម​ដ៏​អស្ចារ្យ បាន​បង្កើត​ចេញ​ជា​រថយន្ត​ម៉ូ​ដែល Dawn នេះ ដែលមាន​សំឡេង​ស្ងាត់​ប្រៀបបាន​នឹង​រថយន្ត Rolls-Royce ម៉ូ​ដែល Wraith នៅពេល​រថយន្ត​ស្ថិតក្នុង​ស្ថានភាព​ដំបូល​បិទ ។ ចំណែក​ចលនា​ដំបូល​វិញ គឺមាន​សមត្ថភាព​បើកចំហ​បាន​ក្នុង​រយៈពេល​តែ ២០ វិនាទី​ប៉ុណ្ណោះ ហើយ​ចលនា​បើក​ដំបូល​នេះ ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង “​របាំ​បា​ឡេ​ស្ងាត់​” ។​

​អំពី​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars
​រថយន្ត Rolls-Royce ដំឡើងរថយន្ត​មហា​ប្រណីត​ផលិត​ដោយ​ដៃ​របស់ខ្លួន​នៅឯ Goodwood ដែលជា​រោងចក្រ​របស់​រថយន្ត Rolls-Royce ។ កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បាន​ផលិត​រថយន្ត​ចំនួន ៣៧៨៥ គ្រឿង​ជូន​ដល់​អតិថិជន​ទូទាំង​ពិភពលោក ។ ក្នុងនោះ តំបន់​ដែលមាន​កំណើន​ខ្ពស់​ជាងគេ គឺ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ អតិថិជន​ស្ទើរ​ទាំងអស់ គឺ​បាន កុម្ម៉ង់​រថយន្ត​ដែល​ច្នៃ​ពិសេស​ជា​លក្ខណៈ Bespoke ។ នេះ​ជា​តឹកតាង​បង្ហាញថា Rolls-Royce ជា ក្រុមហ៊ុន ផ្គត់ផ្គង់​រថយន្ត​មហា​ប្រណីត​ផលិត​ដោយ​ដៃ​ពិតតែ​មួយគត់ ។ ភ្នាក់ងារ​ផ្លូវការ​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars នៅក្នុង​ប្រទេស​ថៃ គឺ​ដំណើរការ​ដោយ​ក្រុមហ៊ុន Millionaire Auto (Thailand) Company Limited ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Master Group Corporation (Asia) ។​

រថយន្ត ROLLS-ROYCE អបអរសាទរ​វប្បធម៌​ថៃ ដោយ​រថយន្ត​ច្នៃ​ពិសេស​

រថយន្ត ROLLS-ROYCE អបអរសាទរ​វប្បធម៌​ថៃ ដោយ​រថយន្ត​ច្នៃ​ពិសេស​

រថយន្ត ROLLS-ROYCE អបអរសាទរ​វប្បធម៌​ថៃ ដោយ​រថយន្ត​ច្នៃ​ពិសេស​