លោក​កឹម សុខា គ្រោង​នឹង​ចេញទៅ​ក្រៅប្រទេស​នៅ​សប្តាហ៍​ក្រោយ​ខណៈ​រឿងអាស្រូវ​ស្នេហា​ផ្ទុះឡើង​

ភ្នំពេញ: លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុងតែ​មានរឿង​អាស្រូវស្នេហា​ជាមួយ​នារី​វ័យក្មេង​គ្រោង​នឹងធ្វើ​ដំណើរ​​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅក្រៅប្រទេស​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដើម្បី​គេចវេស​ពី​ការ​តាម​សួររបស់​ក្រុមយុវជន​និង​​និស្សិត ក្នុងការ​ទាមទារ​ឲ្យ​លោក​កឹម​សុខា​បញ្ជាក់​ការពិត​រឿងបែកធ្លាយ​សម្លេង​ស្នេហា​ដែល​ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​។​
​    ​

​ការចាកចេញ​ទៅ​ក្រៅប្រទេស​របស់លោក​កឹម សុខា គឺ​ខណៈពេលដែល​មានការបែកធ្លាយ​ផ្ទុះ​នៅ​រឿងអាស្រូវ​ស្នេហា​ជាមួយ​ស្រី​កំណាន់​​ខាងក្រៅ​ផ្ទះ ដែលមជ្ឈដ្ឋាន​ទូទៅ ប្រជាពលរដ្ឋ យុវជន និស្សិត កំពុងតែ​រង់ចាំ​ចម្លើយ​ពិត​ពី​លោកកឹម សុខា ថា តើ​សម្លេង​សន្ទនា​នោះ​ពិត ឬ​មិន​ពិត​? ក៏ប៉ុន្តែ​រហូតមកដល់ពេលនេះ នៅ​មិនទាន់មាន​ចម្លើយ​ឆ្លើយតប​ជា​ផ្លូវការ​ណាមួយ​ពី​លោកកឹម សុខា នៅឡើយ​ទេ​។ ហើយ​ការ​​ចាកចេញ​នេះ គឺ​វារិត​តែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅកាន់​តែមាន​ចម្ងល់​ខ្លាំង​។​
​    ​

​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ ឲ្យដឹងថា ចំពោះ​ដំណើរ​របស់លោក​កឹម សុខា​ចេញទៅ​ក្រៅ​ប្រទេស គឺ​នៅ​មិនទាន់កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ ដោយ​ខាង​គណបក្ស​កំពុងតែ​ទាក់ទងជាមួយ​លោក​សម រង្ស៊ី​និង​យោងទៅតាម​​ពេលវេលា​របស់គាត់  ប៉ុន្តែ​ជា​គំរោងនៅ​សប្តាហ៍​ខាងមុខនេះ​។

​ចំណែក​ការអញ្ជើញ​ញ​ទៅ​ប្រទេស​ណាមួយ​នោះ គឺ​នៅ​មិនទាន់​កំណត់​ទេ​ថា ត្រូវ​ទៅប្រទេស​ថៃ សឹង្ហ​ពួរ ឬក៏​ហ្វីលីពីន នោះទេ​។
​    ​
​លោក​បាន​បញ្ជាក់ថា ការអញ្ជើញ​ទៅ​ក្រៅប្រទេស​របស់លោក​កឹម សុខា នេះ​គឺ​ទៅចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​​ជាតិ ដើម្បី​កំណត់គោលដៅ​និង​ការងារ​មួយចំនួន​ទៅមុខទៀត​និង​ធ្វើការ​វិភាគ​ទៅលើ​ស្ថាន​ការនយោបាយ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា និង​ដំណើរ​ឆ្ពោះទៅមុខ ដើម្បីឆ្ពោះទៅរក​ការបោះឆ្នោត​។
​    ​

​ពាក់ព័ន្ធ​ករណី​សម្លេង​ស្នេហា​លោក​កឹម សុខា ជាមួយ​ស្រីក្មេង គឺមាន​ក្រុមយុវជន និងនិស្សិត​ប្រមាណ​ជា​៣០​នាក់​បាននាំគ្នា​ទៅ​ទាមទារ​ឲ្យ​​លោក​កឹម សុខា ប្រធានស្តីទីគណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើការ​បកស្រាយ​និង​បញ្ជាក់​ការពិត​រឿង​បែកធ្លាយសម្លេង​សន្ទនា​សាសង​ស្នេហា​​ជាមួយ​ស្រីក្មេង ដែល​ត្រូវបាន​បង្ហោះ​នៅលើបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។​

​ការនាំគ្នា​ទៅ​ទាមទារ​ឲ្យ​ធ្វើការ​បកស្រាយ​បញ្ជាក់​ការពិត​រឿង​សម្លេង​សន្ទនា​ស្នេហា​នេះគឺ​បានធ្វើ​ឡើងជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​​ថ្ងៃ​កន្លងមកនេះ ប៉ុន្តែការព្យាយាម​ស្វែងរក​ការជួប​ជាមួយ​លោក​កឹម សុខា ដើម្បី​ឲ្យ​បកស្រាយ​ការពិតនោះ បើទោះបីជា​ក្រុមយុវជន និង​​និស្សិត ទាមទារ​ឲ្យ​បកស្រាយ​ការពិតយ៉ាងណាក៏ដោយ ក៏​លោក​កឹម សុខា មិន​បានចេញ​មកជួប​ដើម្បី​ធ្វើការ​ពន្យល់បកស្រាយ​ការពិត​​រឿង​បែកធ្លាយ​សម្លេង​សាសង​ស្នេហា​នោះទេ​។​

​សម្លេង​សាសង​ស្នេហា​រវាង​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិជាមួយ​ស្ត្រី​វ័យក្មេង ដែល​បាន​បែកធ្លាយ​ជា​បន្តបន្ទាប់​បាន​​ធ្វើ​ឲ្យ​រឿងនេះ​រីក​កាន់តែធំ​ឡើងៗ​ហើយ និង​ជាពិសេស​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​កំពុងតែ​មានការចាប់អារម្មណ៍​យ៉ាងខ្លាំង​និង​កាន់តែ​ចង់​ដឹង​ការពិត​ថា តើ​សម្លេង​សន្ទនា​នេះពិតជា​សម្លេង​របស់លោក​កឹម សុខា ឬក៏​មិនមែន​។ ក៏ប៉ុន្តែ​ចម្ងល់​របស់​ប្រជាពលរដ្ឋចង់ដឹង​ការពិត​នោះ គឺ​នៅ​មិនទាន់បាន​បកស្រាយ​បញ្ជាក់​ការពិត​ពី​លោកកឹម សុខា នោះទេ​។​

​    ​ដោយសារតែ​ចង់ដឹង​ការពិត និង​បញ្ចប់​មន្ទិលសង្ស័យ​នូវ​សម្លេង​​ខ្សែអាត់​នេះក្រុមយុវជន និង​និស្សិត នៅតាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុងរាជធានី​ភ្នំពេញ  ប្រមាណ​ជា​១០០​នាក់ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅមុខ​ទីស្នាក់ការកណ្តាល គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ក្នុង​គោលបំណង​​ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា ចេញមុខ​បកស្រាយ​នូវការពិត ទាក់ទង​ការ​បែកធ្លាយ​ខ្សែអាត់​សម្លេង​សារ​សង​ស្នេហា​ជាមួយ​ស្រីក្មេង ដែលត្រូវបាន​បែកធ្លាយ​ជា​បន្តបន្ទាប់ និង​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​៕​

លោក​កឹម សុខា គ្រោង​នឹង​ចេញទៅ​ក្រៅប្រទេស​នៅ​សប្តាហ៍​ក្រោយ​ខណៈ​រឿងអាស្រូវ​ស្នេហា​ផ្ទុះឡើង​