ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​​​​ទិញ និង​លក់​​អេ​ត​ចាយ​មួយ​កន្លែង ដែល​​អាច​បង្ក​ការ​ភ័យ​ខ្លាច ​និង​រំខាន​ដល់​ការ​រស់​នៅ​របស់​​ប្រជាពលរដ្ឋ​គ្រប់​ពេល ព្រោះ​កន្លង​មក ​ធ្លាប់​ត្រូវ​បាន​អគ្គិ​​ភ័យ​ឆាបឆេះ​ផង​​នោះ ត្រូវ​​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជាប់​នោះ​ នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​​សុំ​ឱ្យ​​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​អន្តរា​គមន៍ ​​ហើយ​រយៈពេល​ជាង​១០​​ថ្ងៃក្រោយមក​ ទើប​អាជ្ញាធរ​ខណ្ឌ​ចុះ​ទៅ​បិទ​​ផ្អាក​អាជី​វ​កម្ម ​ដោយ​ឱ្យ​ម្ចាស់​ទីតាំងខាងលើ​ រក​ទីតាំង​ថ្មី​ផ្សេង​សម្រាប់​ស្តុក​​វិញ ​។

ចំណាត់​ការ​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​​ជ័យ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​​ព្រឹក​ថ្ងៃ​ទី៩ មីនា ២០១៦ ដែល​ទីតាំង​លក់-​ទិញ​​ត​ចាយ​មួយកន្លែង​​នោះ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ប្រជាពលរដ្ឋ​បាន​​និយាយ​ថា ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ​ឡៅ សុខា ភេទ​ប្រុស ​អាយុ​៦២ឆ្នាំ ដែលកន្លង​មក​បាន​បង្ក​ការ​ភ័យ​​ខ្លាច និង​រំខាន​ការ​រស់នៅ​របស់​ពួក​គាត់​គ្រប់ពេល ​ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​១២ ​និង​១៥​នាទី​​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី២៥ ​កុម្ភៈ​ ​២០១៦​​​​ទីតាំង​អេ​ត​ចាយ​​​ខាងលើ ​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ម្ដង​រួច​មក​​ហើយ​ ​ដែល​បណ្តាល​​មកពី​​ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ ខណៈ​នោះ ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​​ ហើយ​ពួក​គាត់​ដែល​មានផ្ទះ​ជាប់​ទីតាំង​នោះ មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ បាន​នាំ​គ្នា​ជួយ​​ពន្លត់ និង​មានការ​អន្ត​គម​ន៍​ពី​សំណាក់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​១៥​គ្រឿង​ និង​បាញ់​ទឹក​អស់​ចំនួន​១៧​​​ស៊ីទែន​ផង​ ទើប​ភ្លើង​រលត់​ទៅ​​វិញ ។

ប្រភព​​ដដែល​បាន​​បន្ត​​ថា ទោះជា​ពន្លត់​រលត់​វិញ​ក្ដី​ ប៉ុន្តែ​ខណៈនោះ​​ក៏​​បណ្ដាលឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​រង​របួស​ធ្ងន់ ​និង​ចៅស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ទៀត​​របួស​មធ្យម ដែល​អ្នក​ទាំង​២​នាក់​នោះ​​ គឺជា​អ្នកបម្រើ​របស់​ម្ចាស់​ទីតាំង​អេ​ត​ចាយ​មួយ​នេះ ហើយ​ខណៈ​ពេល​ភ្លើង​ឆេះ​អ្នក​ទាំង​២​នាក់​នោះ​កំពុង​ដេក​លង់លក់ ដោយ​មិនដឹង​ខ្លួន ។​ ជុំវិញរឿង ឆេះ​ផ្ទះ​ស្តុក​អេ​ត​ចាយ​ក្បែរ​សាលា​ជម្ពូ​វ័​ន្ត​ទាំង​កណ្តាលអធ្រាត្រ របួស​មនុស្ស​៣​នាក់