អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

ប្រព័ន្ធប្រតិបត្តិការ Android និង​ iOS គឺជាប្រព័ន្ធ ប្រតិបត្តិការធំៗ 2 ដែលដំណើរការ លើទូរស័ព្ទ និង ថេបប្លេតនានា ហើយប្រព័ន្ធ ប្រតិបត្តិការ នីមួយៗ សុទ្ធតែមាន មុខងារ ពិសេសៗ រៀងៗ​ខ្លួន ចំណែកឯ ផ្ទៃអ៊ីនធើហ្វេស វិញ ក៏មានភាព ផ្ទុយគ្នា ស្រលះដែរ។ ប៉ុន្តែវារៀង ពិបាក វែកញែក គ្នាបន្តិច ថាតើ ប្រព័ន្ធប្រតិបត្តិការ មួយណា ល្អជាង មួយណា។ ដោយសារតែ ប្រព័ន្ធប្រតិបត្តិការ ទាំង 2 ខុសគ្នា ដូច្នេះ ថ្ងៃនេះ ខេមបូរីផត នឹងលើកយក រឿងទាំង 5 យ៉ាង ដែលអ្នកប្រើប្រាស់ ទូរស័ព្ទ Android នឹងឈឺក្បាល ប្រសិនបើអ្នក ផ្លាស់ប្តូរមក ប្រើប្រាស់ iPhone ដែលដើរដោយ ប្រតិបត្តិការ iOS វិញ។

អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

  • មុខងារ Sharing របស់ iOS គឺខុសគ្នាទាំងស្រុងជាមួយនឹង Android

នៅលើប្រព័ន្ធប្រតិបត្តិការ iOS អ្នក​អាច​ចែក​ចាយ​រូបភាព ឬវីដេអូ រឺ​ឯកសារ​ផ្សេងៗ​បាន​ត្រឹម​តែ​តាម​រយៈ សារ អ៊ីម៉ែល Twitter Facebook និង Airdrop តែ​ប៉ុណ្ណោះ ខុស​ពី Android ដែល​យើង​មាន​ជម្រើស​អាច​ចែក​ចាយ​ទៅ​កាន់​កម្មវិធី ជា​ច្រើន តាម​តម្រូវ​ការ​មាន ដូចជា Dropbox, YouTube, Google Drive, Bluetooth និង កម្មវិធីផ្សេងៗទៀតដែល អាចអោយយើង ចែកចាយបាន។ នេះ​គឺ​ជា​ចំណុច​ដ៏​ពិសេស​មួយ​របស់​ប្រព័ន្ធ​ ប្រតិបត្តិ​ការណ៍ Android ដែល​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត។

អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

  • របាបង្ហាញដំណឹង និង ពត៌មានរបស់ iOS មានភាពរញ៉េរញ៉ៃ

បើយើងធ្វើការអូសពីលើចុះក្រោម យើងនឹងសង្កេតឃើញ ភាពខុសគ្នាច្រើន ដោយនៅប្រព័ន្ធ ប្រតិបត្តិការ Android មានរចនាបថ ទូលាយ ងាយស្រួលមើល ខុសពីប្រព័ន្ធ ប្រតិបត្តិការ iOS នៅលើ iPhone មានរចនាបថ រញ៉េរញ៉ៃ ដោយវាបែង ចែកជា 2 ក្រឡោនគឺ Today និង Notifications ហើយនៅក្នុង ក្រឡោន Today មានភាព សាំញ៉ាំ ម្យ៉ាងទៀតយើង មិនអាច ធ្វើការបិទ Widget ដែលយើង មិនត្រូវការ ទាំង នោះ បានទេ។

អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

  • គ្មានកម្មវិធីផ្ទុកឯកសារ (File Manager)

File Manager គឺជាកម្មវិធីមួយដែល ផ្ទុកឯកសារ ទាំងអស់​ នៅក្នុងទូរស័ព្ទ របស់យើង ដែលវាប្រៀប បានទៅនឹង File Explorer នៅក្នុងកុំព្យូទ័រ អញ្ចឹងឯង។ ប៉ុន្តែបើអ្នក ផ្លាស់ប្តូរពី ប្រព័ន្ធប្រតិបត្តិការ Android មក iPhone វិញ វារាងពិបាក បន្តិចហើយ សម្រាប់អ្នក ក្នុងការ គ្រប់គ្រង ឯកសារដែល មានក្នុងទូរស័ព្ទ របស់អ្នក។ បញ្ជាក់៖ បើអ្នក ប្រើប្រាស់ iPhone ដែល Jailbreak រួច អ្នកអាចតម្លើង iFile ជំនួស File Manager ក៏បាន ប៉ុន្តែបើ iPhone របស់អ្នកដំណើរ ការដោយ​ Version ចុងក្រោយ របស់ iOS វារាងពិបាក បន្តិចហើយក្នុង ការគ្រប់គ្រង ឯកសារ ទាំងនោះ ព្រោះ iPhone គ្មាន កម្មវិធី iFile ហ្ស៊ីនភ្ជាប់មក ជាមួយ នោះទេ។

អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

  • ការបញ្ចូលរូបភាព ចម្រៀង និង វីដេអូ មានភាពសាំញ៉ាំ

បើអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Android អ្នកគ្រាន់តែ ភ្ជាប់ទូរស័ព្ទ របស់អ្នកទៅ កាន់កុំព្យូទ័រ នោះអ្នក ចង់ ចម្លងឯកសារ ចម្រៀង រូបភាព ឬ វីដេអូ ចេញចូលបាន ដោយសេរី ចំណែកឯប្រព័ន្ធ ប្រតិបត្តិការ iOS វិញ វារាង ឈឺក្បាល បន្តិចហើយ ព្រោះយើងអាច បានត្រឹមតែ ចម្លងឯកសារ ចេញប៉ុណ្ណោះ។ ចំពោះការ ចម្លង ឯកសារចូល ទូរស័ព្ទវិញ យើងត្រូវការ កម្មវិធី iTunes ជាដាច់ខាត។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

  • ការទាញយកចម្រៀង ឬ វីដេអូផ្សេងៗ វាមិនលោត ចូលកម្មវិធី Music និង កម្មវិធី Videos នោះទេ

ចំពោះបទចម្រៀង ឬ វីដេអូ ដែលត្រូវបានទាញយក នៅលើប្រព័ន្ធ ប្រតិបត្តិការ Android វានឹងរត់ចូល ទៅក្នុង កម្មវិធី Music និង កម្មវិធី Videos ហ្ស៊ីន តែបើអ្នក ទាញយក ចម្រៀង ឬ វីដេអូ លើ iPhone វិញ យើងត្រូវការ កម្មវីធីជំនួយ ដើម្បីទាញយក និង បើកស្តាប់ក្នុង កម្មវិធីនោះ តែម្តង។ ដូច្នេះ វាពិបាកសម្រាប់យើង ពេលយើង ចង់ស្តាប់ បទចម្រៀង ឬមើល វីដេអូម្តងៗ ព្រោះវាមិននៅ មួយកន្លែង។

អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

ចំនុចដែលខេមបូរីផតបាន រៀបរាប់ខាងលើនេះ គឺជាចំនុច មួយចំនួន ដែលអ្នកប្រើប្រាស់ ទូរស័ព្ទ Android ជាច្រើនឆ្នាំ បានជួបប្រទះ បន្ទាប់ពីប្តូរ មកប្រើប្រាស់ iPhone វិញ។ ទោះបី​ជា ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS មិន​សូវ​មាន ​មុខងារ​ច្រើន និង​ទូលំ​ទូលាយ​ដូច Android ប៉ុន្មាន​ទេ តែ​អ្នក​ប្រើ​ប្រាស់ ​ភាគ​ច្រើន​នៅ​តែ ​ពេញ​ចិត្ត​នឹង​វា ព្រោះ​អី​វា​មាន​ ភាព​សាមញ្ញ ល្បឿន​លឿន បើ​ប្រៀប​ជាមួយ Android។

ចំពោះប្រិយមិត្តវីញ តើអ្នកមានយោបល់ យ៉ាងណា ចំពោះចំនុច ដែលយើងបាន លើកឡើង ខាងលើ? ក្រៅពីបញ្ហា ទាំងនេះ តើអ្នកបាន ជួបបញ្ហាអ្វី ផ្សេងទៀត បន្ទាប់ពី ប្តូរមក ប្រើប្រាស់ iPhone វិញ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អ្នក​ដែល​ផ្លាស់​ប្តូរ​ពី​ស្មាតហ្វូន Android មក​ប្រើ​ប្រាស់ iPhone វិញ ប្រាកដ​ជា​ឈឺ​ក្បាល​ជាមួយ​រឿង​ទាំង 5 យ៉ាងនេះ

  • ដោយ: Samphas
  • 3:47 PM, 09 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ