មែន​ក៏​អី​! តារាចម្រៀង Rihanna អាច​ផ្តួល Michael Jackson (​មាន​វីដេអូ​)​

6 Videos

​តារាចម្រៀង Rihanna គឺ​បាន​បំបែក​ឯតទគ្គ​កម្ម Record-Breaking Hit បន្ទាប់ពី​ទទួលបាន​ការចូល​ចិត្ត ខ្ពស់ជាង​តារា​មួយចំនួន​ផ្សេងទៀត នៅលើ Billboard Hot 100 កាលពី​សប្តាហ៍​កន្លងទៅ​នេះ រួមមាន​ដូចជា Stevie Wonder, Whitney Houston និង Madonna ជាដើម ។​

មែន​ក៏​អី​! តារាចម្រៀង Rihanna អាច​ផ្តួល Michael Jackson (​មាន​វីដេអូ​)​

M88

​ជាការ​ពិត ឥឡូវនេះ​Rihanna អាចមាន​អំនួត​តាមរយៈ​កំណត់ត្រា​ថ្មី​របស់​នាង​នៅលើ charts  Billboard Hot 100 ។​

មែន​ក៏​អី​! តារាចម្រៀង Rihanna អាច​ផ្តួល Michael Jackson (​មាន​វីដេអូ​)​
​សម្រស់​របស់ Barbadian ដែល​ទើបតែ​ប្រារព្ធ​ពិធី​ខួបកំណើត​វ័យ ២៨ ឆ្នាំ​របស់​នាង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ ខណៈ​ទទួលបាន​កាដូ​មានតម្លៃ​ជា​បន្តបន្ទាប់ ។ ប្រភព​សារព័ត៌មាន​ឲ្យ​ដឹងថា បទ​ល្បី​ចុងក្រោយ​បំផុត Work ពី Rihanna featuring Drake បច្ចុប្បន្នភាព​កំពុងតែ​ឈរ​នៅ​លំដាប់​កំពូល ១០០​បទ នៅលើ​តារាង Billboard  ។

មែន​ក៏​អី​! តារាចម្រៀង Rihanna អាច​ផ្តួល Michael Jackson (​មាន​វីដេអូ​)​

​គួរ​រំ​ឮ​កថា Work គឺជា​បទ​ទី ១៤ ហើយ ពី Rihanna ដែល​អាច​ឈរ​នៅ​លំដាប់​កំពូល​តារាង Billboard 100 ខណៈ Rihanna នៅពេលនេះ អាច​ផ្តួល​ស្តេច​ចម្រៀង​ចង្វាក់ Pop លោក Michael Jackson បាន​ហើយ ដែលមាន​បទ ចម្រៀង​ឈរ​នៅ​លំដាប់​កំពូល​តារាង Billboard 100 ត្រឹមតែ ១៣ បទ​តែប៉ុណ្ណោះ ៕