ទម្លាយ​មូល​ហេតុដែល​តារាចម្រៀង Selina របស់​ក្រុម S.H.E ប្រកាស​លែង​ប្តី​

6 Videos

ប្រភពព័ត៌មាន​ពី ETTV cloud តៃវ៉ាន់​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​សមាជិក​តារាចម្រៀង​ស្រី​នៃ​​ផលិតកម្ម​ចម្រៀង SHE របស់​តៃវ៉ាន់ នាង រើ​ន ជា​ស៊ន់ ហៅ (Selina) បានប្រកាស​លែងលះ​ប្តី គឺ​លោក ចាំង ​ឆឹង​ចុង ។

ទម្លាយ​មូល​ហេតុដែល​តារាចម្រៀង Selina របស់​ក្រុម S.H.E ប្រកាស​លែង​ប្តី​

M88

ទម្លាយ​មូល​ហេតុដែល​តារាចម្រៀង Selina របស់​ក្រុម S.H.E ប្រកាស​លែង​ប្តី​

ហើយ​ថ្វីដ្បិតតែ​ផលិតកម្ម​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់ថា រឿងនេះ​មិនមាន​ទាក់ទង​នឹង​​បញ្ហា​នៃ​ការបន្ត​ពូជ ឬ​មាន​ជន​ទី ៣ ចូល​ជ្រៀតជ្រែក​ក៏ដោយ ប៉ុន្តែ​បើតាម​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​បាន​លួច​បង្ហើប ឲ្យ​ដឹងថា នាង និង អតីត​ស្វាមី គឺ​តាំងពីដើម​ដល់​ចប់​មិនដែល​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ផ្អែមល្ហែម​នោះ ឡើយ ។​

ទម្លាយ​មូល​ហេតុដែល​តារាចម្រៀង Selina របស់​ក្រុម S.H.E ប្រកាស​លែង​ប្តី​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០១០ នៅពេលដែល​នាង Selina ទទួលយក​ការសុំ​រៀបការ​ពី លោក ចុង នៅលើ​ឆាក​ចម្រៀង​នោះ គឺ​តាមពិតទៅ​នាង​គិតថា ក្រោយពេល​ថត​ភាពយន្ត​ចប់​ទើប​រៀបការ ប៉ុន្តែ ពេល​កំពុង​ថត​ក៏​ស្រាប់តែ​ជួប​គ្រោះថ្នាក់​ក្នុង​ឈុត​ផ្ទុះ​រំសេវ​ធ្វើឱ្យ​ផ្កាភ្លើង ឆា​ម​ឆេះ​ពាសពេញ​ខ្លួនប្រាណ​ប្រហែលជា ៥២ ភាគរយ ។

តែ​ទោះជា​យ៉ាង​ដូច្នេះ​ក្តី​ក៏​លោក ចាំង មិន​ប្រែសម្តី​ដែរ ដោយនៅ​ឆ្នាំ ២០១១ ពួកគេ​បាន​រៀបការ ដូច​ពាក្យសន្យា ។ ប៉ុន្តែ​ស្នាមរបួស​រលាកភ្លើងរ​បស់​នាង Selina ត្រូវ​ប្រើពេល​ព្យាបាល​យ៉ាងយូរ​ទើប​អាចជា​សះស្បើយ ហើយ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ស្នាមរបួស​នោះ គឺ​ពួកគេ​ត្រូវតែ​បង្ខំចិត្ត​ដេក​គ្រែ​ផ្សេង​ពីគ្នា ។

ទម្លាយ​មូល​ហេតុដែល​តារាចម្រៀង Selina របស់​ក្រុម S.H.E ប្រកាស​លែង​ប្តី​

ចំណែកឯ លោក ចាំង វិញ​ត្រូវ​ចេញទៅ​ប្រកបការងារ​ពេញៗ​មួយថ្ងៃ គ្មាន​ពេល​បាន​នៅក្បែរ និង ជួយ​ថែ​ជំងឺ​ប្រពន្ធ​ឡើយ ។ ដូច្នេះ​តាំងពី​រៀបការ​មក​ពួកគេ​មិនទាន់​មានកូន​ជាមួយគ្នា​ឡើយ ហើយ​យូរៗ​ទៅ​ក្លាយជា​ជីវិត​អាពាហ៍ពិពាហ៍​គ្មាន ន័យ និង ចុងក្រោយ​ក៏​សម្រេចចិត្ត​លែងលះ ហើយ​រាប់អាន​គ្នា​ទុកជា​មិត្តភក្តិ​បន្ទាប់ពី​រៀបការ​ជាមួយគ្នា​អស់​រយៈ ពេល ៥ ឆ្នាំ ៕ គ ឡេង​

ទម្លាយ​មូល​ហេតុដែល​តារាចម្រៀង Selina របស់​ក្រុម S.H.E ប្រកាស​លែង​ប្តី​