ផ្លូវ​កោ​ង​តៃ​កុ​ង​ជាន់​ហ្វ្រាំង​ប​ណ្ដា​ល​ឲ្យ​បោ​ក​ក្រ​ឡា​ប់​រថ​យ​ន្ត​ក្រ​ឡុក​ស៊ី​ម៉​ង់​ផ្ងា​ជើ​ង

ភ្នំពេញ៖ រថ​យ​ន្ត​ក្រ​ឡុក​ស៊ី​ម៉​ង់​មួ​យ​គ្រឿ​ង​ក្រ​ឡាប់​ផ្ងា​ជើ​ង​នៅ​តា​ម​ប​ណ្ដោ​យ​ផ្លូ​វ​លេ​ខ 60​ម៉ែ​ត្រ កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី 9 ខែ 3 ឆ្នាំ 2016 ស្ថិ​ត​នៅ​ក្នុ​ង​ស​ង្កា​ត់​ចា​ក់​អ​ង្រែ​ក្រោម ខណ្ឌ​មា​ន​ជ័​យ​ សំ​ណា​​ង​ល្អ​មិ​ន​មា​ន​អ្ន​ក​ដំ​ណើ​រ​ណា​ម្នា​ក់​គ្រោះ​ថ្នា​ក់​។ តា​ម​ប្រ​ភ​ព​ព័​ត៌​មា​ន​ពី​អ្ន​ក​ឃើ​ញ​ហេ​តុ​កា​រ​ណ៍​បា​ន​ឲ្យ​ដឹ​ង​ថា​មុន​ពេ​ល​កើ​ត​ហេ​តុ​គេ​ឃើ​ញ​រ​ថ​យ​ន្ត​ក្រ​ឡុក​ស៊ី​ម៉​ង់​មួយ​គ្រឿង​ពា​ក់​ផ្លា​ក​លេ​ខ​ភ្នំ​ពេ​ញ 5A0719 បើ​ក​ប​រ​ដោ​យ​បុ​រ​ស​ម្នា​ក់​ពី​ជើ​ង​ម​ក​ត្បូ​​ង​ក្នុ​ង​ល្បឿន​លឿ​ន​លុះ​ម​ក​ដ​ល់​ក​ន្លែ​ង​កើត​ហេ​តុ​ផ្លូវ​កោ​ង​តៃ​កុង​ជា​ន់​ហ្វ្រាំ​ង​បណ្ដា​ល​ឲ្យ​បោ​ក​ក្រ​ឡាប់​ផ្ងា​ជើង​តែ​ម្ដ​ង​ ប្រ​ភ​ព​ដ​ដែល​បា​ន​ប​ន្ត​ថា​សំ​ណា​ង​ល្អ​ហើយ​ដែ​ល​ហេ​តុកា​រ​ណ៍​នេះ​មិ​ន​ប​ង្ក​រ​ឲ្យ​អ្ន​ក​ដំ​ណើ​រ​ណា​ម្នា​ក់​រ​ង​គ្រោះ​ថ្នាក់​។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកដល់ធ្វើការវាដ់វែងរួចក៏ឲ្យអ្នកបើកបរយករថយន្តស្ទួចមកស្ទួចយកទៅ​ក្រុម​ហ៊ុន​វិញ​ព្រោះ​មិ​ន​បា​ន​បង្ករគ្រោះដល់អ្នកដទៃ៕ ដោយ៖ ដុស ផល្លា