Cambodia All Stars ចាប់​​ហ្វឹកហាត់​​​ពាក់​កណ្ដាល​​ខែ​នេះ​​ ត្រៀម​ប៉ះ​ Lao All Stars ​

​ក្រុម​កីឡាករ​បាល់ទាត់​​ប្រកប​អាជីព​​ នៅ​កម្ពុជា Cambodia All Stars នឹង​ត្រូវ​​កោះ​ហៅ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ ​មីនា ឆ្នាំ​២០១៦ ​ពាក់​កណ្ដាល​ខែ​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​នា​រៀង​រាល់​​ម៉ោង ៥​:៣០​ នាទី​ល្ងាច ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​ជា​មួយ​ក្រុម​ Lao All Stars ( កីឡាករ​បាល់ទាត់​ប្រកប​អាជីពនៅ​ប្រទេស​ឡាវ)។

 

Cambodia All Stars ចាប់​​ហ្វឹកហាត់​​​ពាក់​កណ្ដាល​​ខែ​នេះ​​ ត្រៀម​ប៉ះ​ Lao All Stars ​ក្រុម Cambodian All Stars ​(កន្លង​មក​)

 

​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​​ Cambodia All Stars ​បាន​ឲ្យ​ដឹង​ថា លោក ​នឹង​កោះ​ហៅ​កីឡាករ​ ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ១៨នាក់​ ដែល​កំពុង​ហ្វឹកហាត់​ជា​មួយ​លោក Lee Tae Hoon ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ។ ​កីឡាករ ១៨​នាក់ ​ដែល​លោក​កោះ​ហៅ​ពី​គ្រូ​ជនជាតិ​កូរ៉េខាងត្បួង​ នឹង​ប្រគល់​ជូន​វិញ ​ក្រោយ​បញ្ចប់​ភារកិច្ច​​ជាមួយ​ Lao All Stars  ​រួចរាល់។

 

​សូម​បញ្ជាក់​ថា ​ការ​ប្រកួត​រវាង​ក្រុម​ Cambodia All Stars ​ជាមួយ​​ Lao All Stars ​នឹង​ធ្វើ​ឡើ​ង​នា​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ម៉ោង ៦:៣០​នាទី​។

 

តារាង​បញ្ជី​ឈ្មោះ​កីឡាករ​ Cambodia All Stars

.រ​

ឈ្មោះ​

តួនាទី​

មក​ពី​ក្លឹប

១​

ម៉ៃ តុលា

អ្នក​ចាត់ការ​​

FFC

២​

ប្រាក់​ សុវណ្ណារ៉ា

គ្រូ​បង្វឹក​

បឹង​កេត​

៣​

សាប៊ូន វិនតា

គ្រូ​ជំនួយ​

បឹង​កេត​

៤​

ប្រាក់​ វណ្ណី

គ្រូ​អ្នក​ចាំ​ទី​

FFC

៥​

សុខ​ រដ្ឋា​

មន្ត្រី​គ្រប់គ្រង​សម្ភារៈ

FFC

៦​

​​ស៊ូ យ៉ាទី

អ្នក​ចាំ​ទី​

បឹង​កេត​

៧​

ហុង​ ផេង

ការពារ​

បឹង​កេត​

៨​

ទូច បញ្ចរ៉ុង​

ការពារ​

បឹង​កេត​

៩​

សុខ សុវណ្ណ​

ការពារ​

បឹង​កេត​

១០​

រស់ សំអឿន

ការពារ​

បឹង​កេត​

១​១​

Ajayi Samuel Gbenga

ប្រយុទ្ធ​

បឹង​កេត​

១២​

ចាន់ វឌ្ឍនាកា​

ប្រយុទ្ធ​

បឹង​កេត​

១៣​

Esoh Omogba

បម្រើ​

បឹង​កេត​

១៤​

Yuya Wada

បម្រើ​

បឹង​កេត​

១៥​

Mizuno Hikaru

បម្រើ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

១៦​

នេន សុធារ័ត្ន

ការពារ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

១៧​

ប្រាក់ មុន្នីឧត្ដម​

បម្រើ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

១៨​

សឿយ វិសាល

ខ្សែ​ការពារ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

១៩​

ហួយ ផល្លិន​

បម្រើ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

២០​

សំអឿន ពិដោរ​

ការពារ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

២១​

ប្រាក់​ មុន្នី​ភារុន​

​អ្នក​ចាំទី

​ប៉ូលីស​

២២​

កុក​​ បុរីស​

ការ​ពារ​

ភ្នំពេញ​ក្រោន​

២៣​

ច្រឹង​ ពលរដ្ឋ​

បម្រើ​

ក្រសួង​ការពារ​ជាតិ​

២៤​

ឈិន ឈឿន​

បម្រើ​

ក្រសួង​ការពារ​ជាតិ​

២៥​

Joe Myong-Ho

ប្រយុទ្ធ​

ក្រសួង​ការពារ​ជាតិ​

២៦​

អ៊ុំ សេរីរ័ត្ន​

អ្នក​ចាំទី​

ក្រសួង​ការពារ​ជាតិ​

២៧​

គួច សុ​កុម្ភៈ​

​​បម្រើ​

ណាហ្គាវើល​

២៨​

ស៊ុន​ សុវណ្ណរិទ្ធី

ការពារ​

ណាហ្គាវើល​

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​