ហង្សមាសបញ្ជាក់​ សុគន្ធ និសា ក្លាយ​ជា​តារា​ចម្រៀង​របស់​ខ្លួន​ពេញ​សិទ្ធិ​ហើយ

បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​ថា សុគន្ធ និសា គ្រោង​វិល​មក​កាន់​ផលិតកម្ម​ហង្សមាស​វិញ​នោះកាល​ពី​ប្រមាណ​១-២ខែ​មុ​នោះ នៅ​ថ្ងៃ​នេះ ភាគី​ហង្សមាស បាន​បញ្ជាក់​ប្រាប់ Sabay ថា តារា​ចម្រៀង​រូប​នេះ បាន​ក្លាយ​ជា​ខ្លួន​ជា​តារា​របស់​ខ្លួនពេញ​សិទ្ធិ​ហើយ។

 

  ហង្សមាសបញ្ជាក់​ សុគន្ធ និសា ក្លាយ​ជា​តារា​ចម្រៀង​របស់​ខ្លួន​ពេញ​សិទ្ធិ​ហើយ

 

 

លោក អ៊ិន ទីតូ អ្នក​សម្របសម្រួល​ប្រចាំ​ផលិតកម្ម​ហង្សមាស​បាន​ប្រាប់​ថា និសា ​បាន​វិល​មកកាន់​ហង្សមាស​វិញ​ហើយ ហើយ​ក៏​​កំពុង​តែ​មាន​បទ​ចម្រៀង​ត្រៀម​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ទៀត​ផង។

 

យ៉ាង​ណា​ក៏​ដោយ ចំពោះ​សំនួរ​ថា​តើ​តារា​ស្រី​វ័យ​ប្រមាណ ៣០ ឆ្នាំ​រូប​នេះ មាន​ប៉ុន្មាន​បទ​សម្រាប់​ឱកាស​ចូលឆ្នាំ​ខាង​មុខ អ្នក​​សម្របសម្រួល​ខាង​លើ​ ក៏​មិន​បាន​ដឹង​ដែរ ដោយ​លោក​ស្នើ​សូម​ឲ្យ​ទស្សនិកជន​រង់ចាំ​ទស្សនា​ដោយ​ផ្ទាល់។

 

ទស្សនិកជន​ភ្ញាក់​ផ្អើល​ម្ដង​ជា​ពីរ​ដងរួច​មក​ហើយ បន្ទាប់​ពី​រូបភាព​ប៉ុន្មាន​សន្លឹក​កន្លង​មក​ដែល​បង្ហោះ​ដោយ​លោក ព្រាប សុវត្ថិ នោះ បាន​បង្ហោះ​ឃើញ​ថា​ ​ម្ចាស់​បទ “ផ្កា​រីក​ក្នុង​សមុទ្រ​ទឹកភ្នែក” និង​កំពូល​តារា​ចម្រៀង​រូប​នេះ កំពុងតែ​ថត​ចម្រៀង​ជាមួយ​គ្នា។ ប៉ុន្តែ​ភ្លាម​ៗ មាន​ទស្សនិកជន​មួយ​ចំនួន​មន្ទិល​ថា អាច​រូប​ចាស់​ៗ​របស់ និសា និង​លោក​ ព្រាប សុវត្ថិ កាល​មិន​ទាន់​ចេញ​ទៅ​ផលិតកម្ម​ថោន។

 

យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ លោក អ៊ិន ទីតូ បញ្ជាក់​ហើយ​ថា ពេល​នេះ និសា ក្លាយ​ជា​តារា​ចម្រៀង​របស់​ហង្សមាស​ពេញ​សិទ្ធិ​ហើយ។ ទន្ទឹម​នឹង​ការ​បញ្ជាក់​របស់​មន្ត្រី​ហង្សមាស​រូប​នេះ នៅ​លើ YouTube ឯណោះ គេ​ឃើញ​មាន​ចម្រៀង​ពីរ​បទ​ដែល និសា បាន​ច្រៀង​ជាមួយ​តារា​ប្រុស​កូន​បី​ ​គឺមាន​បទ “ក្បាច់​បែក​ស្លុយ” និង​បទ “បែក​ក្អម​អូន​ហើយ” បាន​បង្ហោះ​ជា​ផ្លូវ​ការ​ផង​ដែរ៕

 

ហង្សមាសបញ្ជាក់​ សុគន្ធ និសា ក្លាយ​ជា​តារា​ចម្រៀង​របស់​ខ្លួន​ពេញ​សិទ្ធិ​ហើយ

 

ហង្សមាសបញ្ជាក់​ សុគន្ធ និសា ក្លាយ​ជា​តារា​ចម្រៀង​របស់​ខ្លួន​ពេញ​សិទ្ធិ​ហើយរូបភាព ៖Facebook ព្រាប សុវត្ថិ

 

ប្រិយមិត្ត​យល់​យ៉ាង​ណា ចំពោះ​ការ​បក​ក្រោយ​មក​ហង្សមាស​ លើក​នេះ?

អត្ថបទ៖ទ្រី រ៉ាវី