អាមេរិក អូស្រ្ដាលី កំពុងពិភាក្សា គ្នាដាក់ពង្រាយ យន្ដហោះ ទម្លាក់គ្រាប់បែក ពេលចិន សម្ញែងយោធា

ស៊ីដនី៖ យោងតាមការ លើកឡើងរបស់ មេបញ្ជាការ ជាន់ខ្ពស់ នៃកងអាកាស អាមេរិកប្រចាំ អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិក និងអូស្ដ្រាលី កំពុងជួប ពិភាក្សាគ្នា ដើម្បីបង្វែរ យន្ដហោះទម្លាក់ គ្រាប់បែកខ្នាតធំ ទៅកាន់មូលដ្ឋាន ក្នុងតំបន់ភាគខាងត្បូង ប្រទេសអូស្ដ្រាលី ស្របពេលមានការ កើនឡើងវត្តមាន យោធាចិន នៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ការដាក់ពង្រាយនេះ ក្នុងនោះរួមមាន យន្ដហោះទម្លាក់ គ្រាប់បែកខ្នាតធំ B-1។ មេបញ្ជាការ ជាន់ខ្ពស់ អាមេរិកបានឲ្យ ដឹងទៀតថា “វាធ្វើឲ្យយើងមាន ឱកាសខ្ពស់ក្នុងការ ធ្វើឲ្យប្រសើរឡើង នូវចំណងទំនាក់ទំនង ដែលយើងមាន ជាមួយកងកម្លាំង អាកាសអូស្ដ្រាលី ហើយក៏ឲ្យ អ្នកបើកយន្ដហោះ របស់យើងបានយល់ ដឹងពីប្រតិបត្តិការដែរ។

នាយករដ្ឋមន្រ្តី អូស្រ្ដាលីលោក ម៉ាលខូម ធឺនប៊ុល បានបញ្ជាក់យ៉ាងច្បាស់ថា “មានតែរឹតបន្ដឹងកិច្ច សហការរវាងកង កម្លាំងទាំងពីរទេ ទើបអាចកែស្ថានភាពបាន”។ ចលនានេះ ធ្វើឡើង ខណៈពេលដែល ប្រទេសទាំងពីរ បានបង្ហាញពីការព្រួយបារម្ភ ចំពោះសកម្មភាព យោធាចិន នៅលើដែនសមុទ្រចិន ខាងត្បូង ដែលថ្មីៗនេះ ចិនបានបន្ថែម សម្ភារៈយោធារួចរាល់ បាត់ទៅ ហើយនៅតំបន់នោះ៕

អាមេរិក អូស្រ្ដាលី កំពុងពិភាក្សា គ្នាដាក់ពង្រាយ យន្ដហោះ ទម្លាក់គ្រាប់បែក ពេលចិន សម្ញែងយោធា

អាមេរិក អូស្រ្ដាលី កំពុងពិភាក្សា គ្នាដាក់ពង្រាយ យន្ដហោះ ទម្លាក់គ្រាប់បែក ពេលចិន សម្ញែងយោធា