រដ្ឋាភិបាលថៃ ប្រកាសហាម ឃាត់ការ លេងគប់ ឬបាញ់ទឹក ក្នុងពិធីបុណ្យ សង្រ្កាន

បាងកក៖ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងកីឡា នៃព្រះរាជាណាចក្រថៃ បានច្រានចោល របាយការណ៍ រដ្ឋាភិបាល ដែលនឹងហាមឃាត់ ប្រជាជនពីការ លេងគប់ទឹក ក្នុងអំឡុងពេល ពិធីបុណ្យសង្ក្រាន (ចូលឆ្នាំ) ដោយលើកឡើងថា ការលេងគប់ទឹក គឺជាការបន្លិចពិធី បុណ្យសង្ក្រានទៅវិញ។

ទីភ្នាក់ងារសារព័ត៌មាន ថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ការលេងគប់ ឫបាញ់ទឹក ជាធម្មតាត្រូវបាន ប្រជាជនថៃលេង ក្នុងចម្លោះថ្ងៃទី ១៣ និង ១៥ ខែមេសា។ ប៉ុន្ដែក្រោយជួប ប្រជុំគណៈរដ្ឋមន្រ្តី លោកស្រី កប់ក្រាន វត្ដនាវង្សគល់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា, ក្រសួងកសិកម្ម និងសហករណ៍ ជាមួយនឹងក្រសួង មហាផ្ទៃ កំពុង ធ្វើការរួមគ្នា យ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយ បញ្ហា លេងគប់ទឹកនេះ។

លោកស្រី បានបន្ដទៀតថា បច្ចុប្បន្ននេះអាជ្ញាធរ កំពុងរង់ចាំព័ត៌មាន ស្ដីពីទឹកបំរុងទូទាំងប្រទេស ពីនាយកដ្ឋានធារាសាស្រ្ត មុនពេលចេញ ការអនុវត្តន៏ វិធានការណាមួយ។ ព័ត៌មានស្ដីពីទឹកបំរុង ជាវិស័យសំខាន់សម្រាប់ រដ្ឋាភិបាលថៃ ដើម្បីចេញ សេចក្ដីសម្រេច លើការប្រើប្រាស់ទឹក ក្នុងអំឡុងពេល ពិធីបុណ្យសង្ក្រាននេះ។

លោកស្រី បានបន្ថែមទៀតថា “យើងនឹងពិភាក្សា ជាមួយរដ្ឋមន្រ្តី និងសម្រេចថា តើត្រូវប្រើប្រាស់ទឹក ដោយរបៀបណា និងរៀបចំគម្រោង ដើម្បីដោះស្រាយបញ្ហានេះ”។ ការលើកឡើង បែបនេះ ដោយ សារតែក្នុង អំឡុងពេលចូលឆ្នាំ តំបន់ជាច្រើនមាន សីតុណ្ហភាព នឹងធនធានទឹកខុសគ្នា ហើយពលរដ្ឋដែល រស់នៅក្នុង តំបន់ដែល មានទឹកតិចគួរតែ សន្សំសម្ចៃ នៃការ ប្រើប្រាស់ទឹក៕

រដ្ឋាភិបាលថៃ ប្រកាសហាម ឃាត់ការ លេងគប់ ឬបាញ់ទឹក ក្នុងពិធីបុណ្យ សង្រ្កាន