គួរឲ្យសរសើរ! បុរសវ័យក្មេង ចិត្តធម៌ម្នាក់ ជួយបីស្រ្តីចំណាស់ម្នាក់ ដើរឆ្លងផ្លូវ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ វីដេអូដ៏គួរឲ្យរំជួលចិត្តមួយខ្សែ ដែលបង្ហាញឲ្យឃើញ បុរសវ័យក្មេងចិត្តធម៌ម្នាក់ ជួយបីស្រ្តីចំណាស់ម្នាក់ ដើរឆ្លងផ្លូវ បាននិងកំពុងតែ ល្បីល្បាញ ពាសពេញបណ្តាញអ៊ីនធឺណែត ដោយសារតែ អំពើដ៏ល្អ និងចេះជួយដល់មនុស្សចាស់ របស់បុរសរូបនោះ។

គួរឲ្យសរសើរ! បុរសវ័យក្មេង ចិត្តធម៌ម្នាក់ ជួយបីស្រ្តីចំណាស់ម្នាក់ ដើរឆ្លងផ្លូវ (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូដែលមានរយៈពេល មានប្រមាណជាជាង ១នាទីនោះ ត្រូវបានថត ដោយអ្នកដំណើរ នៅតាមដងផ្លូវ ក្នុងទីក្រុង Longyan ខេត្ត Fujian ប្រទេសចិន។

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ ដំបូងឡើយបុរសវ័យក្មេង រូបនោះ បានជួយដឹកដៃ ស្រ្តីចំណាស់ចំណាស់ម្នាក់ ដើរឆ្លងផ្លូវយឺតៗ ប៉ុន្តែដោយសារតែ មើលឃើញនូវការលំបាក ក្នុងការដើរឆ្លងផ្លូវ របស់មនុស្សចាស់ បុរសចិត្តធម៌រូបនោះ ក៏បានចាប់បី ស្រ្តីចំណាស់នោះ ផុតជើងពីដី ដើរឆ្លងផ្លូវ តែម្តង។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើន បានរំជួលចិត្ត យ៉ាងខ្លាំង ដោយសារតែ ការប្រព្រឹត្តអំពើដ៏ល្អ របស់បុរសវ័យក្មេងរូបនោះ។ ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងទេថា តើរវាងបុរសវ័យក្មេង និងស្រ្តីចំណាស់រូបនោះ គឺជាគ្រួសារតែមួយ  ឬជាអ្នកដទៃ នោះឡើយ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • គួរឲ្យសរសើរ! បុរសវ័យក្មេង ចិត្តធម៌ម្នាក់ ជួយបីស្រ្តីចំណាស់ម្នាក់ ដើរឆ្លងផ្លូវ (មានវីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/09  Category:ក្នុងស្រុក