ក្រសួង​អប់រំ​ប្រកាស​ទទួលស្គាល់​និស្សិត​ស្ម័គ្រចិត្ត​ចុះ​បង្រៀន​តាម​ក្លឹប​សិក្សា​ទូទាំងប្រទេស​

​ភ្នំពេញ​៖ ពី​ពិព័រណ៍​វិទ្យាសាស្ត្រ និង​វិស្វកម្ម នៅ​រសៀល​ថ្ងៃទី​៩ មីនា​នេះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ទទួលស្គាល់​និស្សិត​ស្ម័គ្រចិត្ត​ចំនួន ១៤០​នាក់ នៃ​ក្លឹប​សិក្សា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ឲ្យ​ចុះ​បង្រៀន​មុខ​វិជ្ជាគ​ណិ​វិទ្យា និង​វិទ្យាសាស្ត្រ ដល់​សិស្សានុសិស្ស​ក្នុង​ក្លឹប​សិក្សា​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​ក្នុង​ពិធី​ទទួល និង​ប្រគល់​បណ្ណ​សម្គាល់​ខ្លួន​និស្សិត​ស្ម័គ្រចិត្ត ថា និ​ស្សិ​ស្ម័គ្រចិត្ត​ទាំង ១៤០​រូប នៃ​កឹ្ល​ប​សិក្សា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចុះ​បង្រៀន​ពី​លំ​ហាត់​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ថ្មី ដល់​សិស្សានុសិស្ស​តាម កឹ្ល​ប​សិក្សា​ក្នុង​សាលា​កម្រិត​មធ្យមសិក្សា​ទាំង ២៥ រាជធានី​ខេត្ត ដើម្បី​ជួយ​ពួកគេ​ពង្រឹង សមត្ថភាព​មុខវិជ្ជា​វិទ្យាសាស្ត្រ​។​

​លោក​បន្តថា ក្លឹប​សិក្សា​ពិតជា នឹង​ជួយ​ជំរុញ​សិស្សានុសិស្ស​ឲ្យ​ស្វែងយល់​បន្ថែមទៀត ពី ការសិក្សា និង​អាជីព​ផ្នែក​វិទ្យាសាស្ត្រ ស្របពេល​ប្រទេស​កម្ពុជា កំពុងមាន​តម្រូវការ​ការងារ​ធន​ធាន​មនុស្ស​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​។​លោក​រដ្ឋមន្ត្រី​ជឿជាក់ថា ក្លឹប​សិក្សា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ដែល​ស្របតាម​គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​គណិតវិទ្យា នឹង​ជួយ​ឲ្យ​សិស្សានុសិស្ស​មាន​មូលដ្ឋានគ្រឹះ​ថ្នាក់​មធ្យម​រឹងមាំ ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក៏ដូចជា​ប្រកួតប្រជែង​សមត្ថភាព​សិក្សា ការងារ​ក្នុង​ក្របខណ្ឌ​សហគមន៍​អាស៊ាន (ASEAN) ក្របខណ្ឌ​តំបន់ និង​ពិភពលោក​ទាំងមូល​។​
ក្រសួង​អប់រំ​ប្រកាស​ទទួលស្គាល់​និស្សិត​ស្ម័គ្រចិត្ត​ចុះ​បង្រៀន​តាម​ក្លឹប​សិក្សា​ទូទាំងប្រទេស​

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​កាលណា កម្ពុ​ជាមាន​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ​រឹងមាំ នឹង​ជួយ​ជំរុញ កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​កាន់​ច្រើន បង្កើន​ផលិតផល កសិកម្ម ទៅ​កសិឧស្សាហកម្ម​ឲ្យ​មាន​គុណភាព​ដូច​ប្រទេស​អភិវឌ្ឍ​»​។​

​លោក ហង់ ជួន ណា​រ៉ុ​ន អាជីព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស្វកម្ម កំពុងមាន​ត​ម្រួ​វ​ការ ហើយ​ធនធានមនុស្ស​ផ្នែក​នេះ អាច​ទទួលបាន​ចំណូល​ច្រើនជាង ធៀប​នឹង​អាជីព​ជំនាញ​ដទៃ​។ បើតាម​ប្រសាសន៍​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន និស្សិត​ខ្មែរ​តែ ៩​ភាគរយ ប៉ុណ្ណោះ ដែល​បាន​ចាប់​អាជីព​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​។​

​ក្រៅពី​កឹ្ល​ប​សិក្សា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​នេះ លោក​រដ្ឋមន្ត្រី​បង្ហើប​ថា ក្រសួង​នឹង​បង្កើត ក្លឹប​សិក្សា​តែង​និពន្ធ ប្រវត្តិវិទ្យា និង​ក្លឹប​អក្សរសាស្ត្រ​ខ្មែរ ជាដើម ដើម្បី​ជំរុញ​សិស្សានុសិស្ស ឲ្យ​សិក្សា​ស្រាវជ្រាវ​ពង្រឹងសមត្ថភាព​បន្ថែម បន្ទាប់​ពួកគេ​បាន​សិក្សា​ក្នុង​ម៉ោង​រដ្ឋ​។​

​ជាមួយគ្នា​ដែរ មកពី​គ្រឹះស្ថានសិក្សា​ឧ​ត្ត​មរ​ដ្ឋ ចន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជា​ប្រធាន​សមាគម​អ្នក​គណិតវិទ្យា​កម្ពុជា បាន​និយាយថា និស្សិត​ស្ម័គ្រចិត្ត​ទាំង ១៤០​នាក់ ត្រូវបាន​ក្រសួង​ជ្រើសរើស​ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​នានា ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​វិទ្យាស្ថាន​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ហើយ​ថា ពួកគេ​ជា​និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិ​ញ្ញា​ត្រ ពី​ឆ្នាំ​មូលដ្ឋាន ដល់​ឆ្នាំ​ទី​៤​។​

​បើតាម​លោក ចន្ទ រ័ត្ន ក្លឹប​នេះ ត្រូវ​បានចែង​ចេញ​រចនាសម្ព័ន្ធ​មួយចំនួន ដូចជា ក្រុមបច្ចេកទេស​បង្កើត និង​ដោះស្រាយ​លំ​ហាត់​គន្លឹះ ក្រុម​ស្រាវជ្រាវ និង​ក្រុម​ចុះ​ប្រតិបត្តិ ជាដើម​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​