លោក Wenger ព្រួយបារម្ភ​ចំពោះ​របួស Aaron Ramsey

គ្រូបង្វឹក​កាំភ្លើង​ធំ Arsenal លោក Arsene Wenger មានការ​ព្រួយបារម្ភ​ចំពោះ​របួស​របស់​កីឡាករ Aaron Ramsey ដែល​ទទួលរង​ក្នុងពេល​ប្រកួត​ឈ្នះ​លើ Hull ៤-០ ក្នុង​ក្របខណ្ឌ FA Cup ខណៈ​ក្លិប​នេះ​នៅមាន​កីឡាករ Laurent Koscielny, Per Mertesacker និង Gabriel ក៏​កំពុង​រងរបួស​ផងដែរ។

aron-ramseyខ្សែបម្រើ​កណ្តាល Ramsey ដែល​នឹង​ក្លាយជា​កីឡាករ​ម្នាក់​ដ៏​សំខាន់​សម្រាប់​ប្រទេស វែ​ល ក្នុងការ​ប្រកួត Euro 2016 នា​រដូវក្តៅ​ខាងមុខនេះ ត្រូវបាន​ដាក់ចូល​លេង ប្តូរ​ជំនួស ១៦ នាទី​ទី​នៅក្នុង​តង់​ទី​ពីរ។ លោក Wenger ថ្លែងថា «អ្នករបួសធ្ងន់​ជាងគេ​គឺ កីឡាករ Ramsey។ ខ្ញុំ​គិតថា​វា​ជា​បញ្ហា ភ្លៅ»។ «Mertesacker គ្រាន់តែ​ដាច់រ​ញះ ត្រង់​ភ្នែក វា​នឹងមាន​រយៈពេល​ខ្លី​នៃ​ការ​ជាសះស្បើយ​ទេ។ Gabriel មាន​របួស​សរសៃពួរ​គន្លាក់ជើង»។

ចំណែក​កីឡាករ Mertesacker របួស​ពេល​ប៉ះទង្គិច​ក្បាល​ជាមួយ​ខ្សែបម្រើ​កណ្តាល Nick Powell របស់ Hull ខណៈ​ម្ចាស់​ជើងឯក (FA CUP) នេះ បានឈ្នះ​ជុំ​ទី ៥ ដើម្បី​កក់​កៅអី​មួយ​សម្រាប់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ជាមួយ​ក្លិប Watford នៅ​ថ្ងៃអាទិត្យ​នេះ។ ដោយឡែក​ក្នុងពេល​ប្រកួត​ជាមួយ Hull មាន​អ្នកគាំទ្រ​របស់​កាំភ្លើង​ធំ​មួយចំនួន កាន់​បដា សរសេរថា «លោក Arsene, អរគុណ​សម្រាប់​ការចងចាំ ប៉ុន្តែ​វា​ដល់ពេល​និយាយថា លា​ហើយ»។ ប៉ុន្តែ​លោក Wenger និយាយថា «គ្មានអ្វី​ធ្វើ​ឲ្យ​ខ្ញុំ​អន់ចិត្ត​នោះទេ–ខ្ញុំ​គ្រាន់តែ​ធ្វើ​ការងារ​ខ្ញុំ​ប៉ុណ្ណោះ»។ «ចូរ​ក្រលេកមើល​ប្រវត្តិសាស្ត្រ​ក្លិប ចាប់តាំងពី​ក្លិប​បង្កើត ហើយ​អ្នកនឹង​ឃើញថា ខ្ញុំ​គ្មានអ្វី​ត្រូវ​ភ័យខ្លាច​នោះទេ៕