Pochettino៖ ខ្សែបម្រើ​ Dele Alli ព្យាយាម​លេង​ទាំង​ឈឺភ្នែក​គោល និង​ជង្គង់

កីឡាករ Dele Alli មាន​របួស​ភ្នែក​គោល និង​ជង្គង់ ប៉ុន្តែ​ព្យាយាម​លេង​ទាំង​ឈឺ ដើម្បី​ជួយ​ឲ្យ​ក្រុម​សារិកា​ព្រេង Tottenham Hotspurs បញ្ចប់​ការរង់ចាំ​អស់ ៥៥ ឆ្នាំ មាន​ឳ​កាស​ដើម្បី​ដណ្តើមពាន Premier League រដូវ​កាល​នេះ។

alliខ្សែបម្រើ​វ័យ ១៩ឆ្នាំ​រូបនេះ បាន​លេង​ក្នុងតួនាទី​ជា​កីឡាករ​សំខាន់​ក្នុង​ការជួយ​ឲ្យ Spurs ឡើង​លេខ​នៅក្នុង​តារាង គួរ​ឲ្យ​ភ្ញាក់ផ្អើល​តាំងពី​ដើមរដូវ​កាល​នេះ​មក ដោយបាន​ជួយ​ស៊ុត​បញ្ចូល​ទី​ចំនួន ៧គ្រាប់ និង​ជួយ​ប​ញ្ចូ​ន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី បាន​ចំនួន ៩ដង ក្នុងការ​បង្ហាញខ្លួន ២៧ ប្រកួត រួមទាំង​បាន​ចូល​លេង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស បាន​មួយ​ប្រកួត​ផងដែរ។

លោក Mauricio Pochettino បាន​និយាយថា «រូបគេ​គឺជា​កីឡាករ​អស្ចារ្យ​មិនគួរ​ឲ្យ​ជឿ​ម្នាក់ ប៉ុន្តែ​រូបគេ​មិនមែនជា ម៉ាស៊ីន​ទេ។ គេ​មាន​បញ្ហា​នៅត្រង់​ភ្នែក​គោល និង​ជង្គង់។ ពួកយើង​មាន​ផែនការផ្សេងៗ សម្រាប់​កីឡាករ​ផ្សេង, ពួកយើង​ធ្វើការ​វិភាគ​នាទី ដែល​ពួកគេ​លេង និង​របៀប​ដែល​ពួកគេ​មាន»។
ខណៈ​នៅសល់តែ ៩ ប្រកួត​ទៀត​ប៉ុណ្ណោះ ក្រុម​របស់លោក Pochettino នេះ​កំពុង​ឈរ​នៅ​លេខ​ពីរ​ក្នុង​តារាង ចាញ់​ក្រុម​លេខ​មួយ Leicester City ចំនួន ៥ពិន្ទុ។ ពេលនេះ Spurs កំពុង​ផ្តោតអារម្មណ៍​ខ្លាំង​លើ​ក្របខណ្ឌ Europa League ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ ជួប​ប្រកួត​ជាមួយ Borrussia Dortmund សម្រាប់​ជើង​ទីមួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕