បាល់ទះ Leo Cup 2016 Division B មណ្ឌល​កំពង់​សោម​បើក​ឆាក​ម្សិល​មិញ

​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ ​​Leo Cup 2016 Division B ​ប្រចាំ​មណ្ឌល​កំពង់​សោម​បើក​​ឆាក​​កាល​ពី​រសៀល​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៦ ម្សិល​មិញ​នេះ ​នៅ​ទីលាន​​ប្រកួត​បាល់ទះ​ឆ្នេរ​អូរឈើទាល​​។

 

បាល់ទះ Leo Cup 2016  Division B មណ្ឌល​កំពង់​សោម​បើក​ឆាក​ម្សិល​មិញសកម្ម​ភាព​ប្រកួត​​នៅ​មណ្ឌល​កំពង់​សោម​

 

​​​នា​ថ្ងៃ​បើក​ឆាក​​​នេះ​ដែរ​ក៏​មាន​ការ​ប្រកួត​​​ចំនួន ៣​គូ​​គឺ​ក្រុម Agau Family Resort​ ឈ្នះ​ក្រុម​កង​ពល​តូច​លេខ ៣១​​ការពារ​កោះ​ឆ្នេរ ៣-១ (​២៣-២៥, ២៥-១១, ២៥-២៣, ២៥-២១)។ វិទ្យាល័យ​ស្មាច់ដែង​ ប្រកួត​ចាញ់​ក្រុម​​យុវជន ​ខេត្ត​ព្រះសីហនុ​ ៣-០( ២៥-២១, ២៥-១៩, ២៥-២៣) និង​មួយ​គូ​ទៀត​ ​ក្រុម​យុវជន ​ឆ្នេរ​ស្អាត​ឈ្នះ​យុវជន Diamond Sea ៣-០ ( ២៥-៩, ២៥-២០, ២៥-១៩)។

 

​ការ​ប្រកួត​បែង​ចែក​ជា​ពីរ​ពូល​គឺ​ A ​​និង​ B ​​​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ ២​ នៅ​ក្នុង​ពូល​​នីមួយៗ នឹង​ទទួល​​បាន​សិទ្ធិ​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ​ចំណែក​​ក្រុម​ទទួល​បាន​លេខ ១​និង​លេខ ២​ប្រចាំ​​តំបន់​ នឹង​ទទួល​បាន​ឱកាស​មក​លេង​​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​ Division B ​នៅ​ភ្នំពេញ​ចន្លោះ​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៦៕

 

បាល់ទះ Leo Cup 2016  Division B មណ្ឌល​កំពង់​សោម​បើក​ឆាក​ម្សិល​មិញ

 

បាល់ទះ Leo Cup 2016  Division B មណ្ឌល​កំពង់​សោម​បើក​ឆាក​ម្សិល​មិញ

ចង់​ដឹង​ព័ត៌មាន​កាន់​តែ​ច្បាស់​សូម​ចុច​៖ http://www.leocupvolleyball.com/

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​
រូប​ថត៖ ផ្ដល់​ឲ្យ​