អ៊ីរ៉ង់​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ក្នុង​សមយុទ្ធ​យោធា​

​កង​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កនៅ​ថ្ងៃ​អង្គារ ទី​៨ ខែមីនា ក្នុង​សមយុទ្ធ​នៅ​ទីតាំង​ផ្សេងគ្នា​របស់​អ៊ីរ៉ង់​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA ផ្សាយ​ថា  សមយុទ្ធ​បាញ់​មី​ស៊ី​ល​នេះ​មាន​គោលដៅ​បង្កើន​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ដែល​ប្រឈមមុខ​នឹង​ការគំរាមកំហែង​លើ​បដិវត្តន៍ និង​ដែន​អធិបតេយ្យ​របស់​អ៊ីរ៉ង់​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​មិនបាន​ប៉ុន្មាន​ក្រោយ​ទទួលជោគជ័យ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាច្រើន​គ្រាប់ ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ការបាញ់​សាកល្បង​នេះ​ហាក់ដូចជា​ផ្គើន​នឹង​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ដែល​ហាម​ការសាកល្បង​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​។ ប៉ុន្តែ​អ៊ីរ៉ង់​ចាត់ទុក​នេះ ជាការ​ពង្រឹងសមត្ថភាព​ប្រឆាំងនឹង​ការគំរាមកំហែង​មកលើ​ខ្លូន​ប៉ុណ្ណោះ​។

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ IRNA រាយការណ៍​ថា មី​ស៊ី​ល​ទាំងនោះ​ត្រូវបាន​បាញ់​នៅពេល​យប់ ចេញ ពី​ទីតាំង​ក្រោម​ដី ហើយ​មី​ស៊ី​ល​ដែល​បាញ់​នោះ គឺជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ Amir Ali Hajizadeh ដែលជា​មេបញ្ជាការ​កងកម្លាំង​អាកាស​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ មី​ស៊ី​ល​នេះ​វាយប្រហារ​ចំ​គោលដៅ​ស្ថិតនៅ​ចម្ងាយ​៧០០​គីឡូ​ម៉ែត​។​

​នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​អ៊ីរ៉ង់​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បែបនេះ​។ កាលពី​ខែតុលា ឆ្នាំមុន អ៊ីរ៉ង់​ប្រកាសថា ខ្លួន​បាន​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ Emad ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បាញ់​ចំ​គោលដៅ​។ បើតាម Xinhua ក្នុង​របាយកាណ៍​របស់​អង្គការសហប្រជាជាតិ​ចាត់ទុក​មី​ស៊ី​ល Emad មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​នឹង​រឿងនេះ ដោយ​បញ្ជាក់ថា Emad គ្រាន់តែ​ជា​មី​ស៊ី​ល​ធម្មតា​ប៉ុណ្ណោះ​។​

​ស្របគ្នា​នេះដែរ មន្ត្រី​អាមេរិក​និង​បារាំង​និយាយថា ការបាញ់​លើក​នេះ ទំនងជា​ល្មើ​សនឹង​សេចក្ដីសម្រេច​លេខ​២២៣១ របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន បកស្រាយ​ថា ការសាកល្បង​នេះ​មិនបាន​ល្មើស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ទើប​សម្រេចបាន​នោះទេ​។ ប្រសិនបើ​ការបាញ់​នេះ​ល្មើ​សនឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ​មែន​នោះ ទណ្ឌកម្ម​ថ្មីៗ អាច​នឹងត្រូវ​ដាក់​លើ​អ៊ីរ៉ង់​មិនខានឡើយ​។

​យ៉ាងណាមិញ លោក​ឧ​ត្ត​ម​សេនីយ៍ Hajizadeh និយាយថា ទណ្ឌកម្ម​នឹងមិន​អាច​បញ្ឈប់​អ៊ីរ៉ង់​ពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​បានទេ​។ ម្យ៉ាងទៀត​នោះ  ការបាញ់​សាកល្បង​នៅ​យប់​ថ្ងៃទី​៨ ខែមីនា បាន​គ្រាន់តែ​បង្ហាញ​ពី​សាច់ដុំ​យោធា​របស់​អ៊ីរ៉ង់ ក៏ដូចជា​សមត្ថភាពរ​បស់​អ៊ីរ៉ង់​ប្រឆាំងនឹង​ការគំរាមកំហែង​ខាងក្រៅ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​