Jiyeon បង្ហើប​ពី​មូលហេតុ​ស្តាយក្រោយ បន្ទាប់ពី​ក្លាយជា​សមាជិក T-ara

6 Videos

​ក្នុង​រយៈពេល ៧ ឆ្នាំ​ដើរ​លើ​វិថី​តែមួយ​ជាមួយ​សមាជិក T-ara តារា​មុខស្រស់ Jiyeon បាន​រកឃើញ​កំហុសឆ្គង​ដែល​ធ្វើ​ឲ្យ​នាង​អស់សង្ឃឹម​ពី​ខ្លួនឯង ។ ក្លាយជា​តារា​គ្រប​មុខ​របស់​ទស្សនាវដ្ដី GanGee លេខ​ចេញផ្សាយ​ខែមីនា ឆ្នាំ ២០១៦ តារាចម្រៀង​និង​សម្ដែង Jiyeon មានឱកាស​បើក​ចិត្ត​និយាយ​ពី ពេលវេលា​ដើរ​លើផ្លូវ​តែមួយ​ជាមួយ T-ara ក្រុម​ចម្រៀង​ល្បីឈ្មោះ​មួយ​របស់ K-pop ។ “​អនុស្សាវរីយ៍​ដែល​គួរ​ឲ្យ​ចងចាំ​បំផុត ចាប់តាំងពី​ខ្ញុំ​ចូល​ក្រុម​នោះ​គឺ​នៅពេល​ពួកយើង​ជាប់​លេខ​ជា​លើកដំបូង​នៅលើ​តារាង​ចម្រៀង​ជាមួយ​បទ “Bo Peep Bo Peep” ។ ខ្ញុំ​នៅចាំ​ច្បាស់​ថា​នោះ​គឺ​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០១០” ។​

Jiyeon បង្ហើប​ពី​មូលហេតុ​ស្តាយក្រោយ បន្ទាប់ពី​ក្លាយជា​សមាជិក T-ara

M88

​ទន្ទឹមនឹង​កេរ្តិ៍ឈ្មោះ​ដែល​ទទួលបាន Jiyeon ក៏​មានការ​ស្ដាយក្រោយ​មិនតិច​ដែរ ។ តារា​ស្រី​កើត​ឆ្នាំ ១៩៩៣ ចែករំលែក​៖ “​ក្នុងនាម​ជា​សមាជិក​មួយរូប​នៅក្នុង​ក្រុម អ្នក​គ្រប់គ្នា​សុទ្ធ​តែមាន​តួនាទី ក៏ដូចជា​រូបភាព​ផ្សេងគ្នា​ដើម្បី​បង្ហាញ​ចេញមក ។ ខ្ញុំ​ធ្លាប់​គិតថា ខ្លួន​គួរតែ​ធ្វើ​អ្វីដែល​គួរ​ធ្វើ ។ ខ្ញុំ​យល់ថា​ខ្ញុំ​ជាប់គាំង​ក្នុងតួនាទី​ជា “​ប្អូន​ពៅ​របស់ T-ara” ។​

Jiyeon បង្ហើប​ពី​មូលហេតុ​ស្តាយក្រោយ បន្ទាប់ពី​ក្លាយជា​សមាជិក T-ara
​បន្ទាប់មក ខ្ញុំ​បានភ្ញាក់រលឹក​ថា​មិនគួរ​ធ្វើ​ដូចនេះ ។ ខ្ញុំ​នៅ​ក្មេង នៅ​មានរឿង​ជាច្រើន​ទៀត​ដែល​ចង់​ធ្វើ ។ ខ្ញុំ​នឹង​បង្ហាញ​ជ្រុង​ដទៃទៀត​របស់ខ្លួន​” ។ ឆ្លងកាត់​ឧបសគ្គ​ជាច្រើន នឹង​មិត្ត​រួម​ក្រុម​ក៏ដូចជា​វិបត្តិ​ផ្ទាល់ខ្លួន ប្អូន​ពៅ​របស់ T-ara ដកស្រង់​បាន​មេរៀន​ជាច្រើន ។ តួ​រឿង “Dream High” បាន​ឲ្យ​ដឹងថា​៖ “​ចាប់តាំងពី​ពេល​បង្ហាញ​មុខមក ខ្ញុំ​គឺ​ពិតជា​រវល់​ខ្លាំងណាស់ ។ ពិតប្រាកដ​ណាស់​នៅពេលដែល​ជួប​រឿងអាស្រូវ ខ្ញុំ​គ្មាន​ការងារ​ច្រើន​ធ្វើ ហើយក៏​ធ្លាប់​នឹក​ស្ដាយក្រោយ​ដែរ ។ តែ​បទពិសោធន៍​ទាំងនេះ ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំ​រៀនសូត្រ​បាន​រឿង​មិនតិច​ដែរ​” ៕

Jiyeon បង្ហើប​ពី​មូលហេតុ​ស្តាយក្រោយ បន្ទាប់ពី​ក្លាយជា​សមាជិក T-ara