តើ​ខួបកំណើត​វ័យ ៣១ ឆ្នាំ​របស់ លី អី​ុ​វ៉ា​ធី​ណា មាន​សភាព​បែបណា​?

6 Videos

លី អី​ុ​វ៉ា​ធី​ណា កម្រ​ធ្វើ​ខួបកំណើត​ដែលមាន​លក្ខណៈ​ធំដុំ​ណាស់ ភាគច្រើន​នាង​ធ្វើ​តែ​ជួបជុំ​បងប្អូន​និង មិត្តភក្តិ​សិល្បៈ​ដែល​ស្និទ្ធស្នាល​ប៉ុណ្ណោះ​។ ដោយឡែក​នៅ​ឆ្នាំនេះ​នាង​បែរជា​រៀបចំ​ពិធី​ខួបកំណើត​ដែលមាន លក្ខណៈ​ធំដុំ​ជាង​មុន ។ មិនដឹងថា តើ​ពិធី​ខួបកំណើត​របស់ លី អី​ុ​វ៉ា​ធី​ណា លើក​នេះ​នឹងមាន​អ្នក​ពិសេស របស់​នាង​ចូលរួម​ឬ​យ៉ាងណា​នោះទេ​? ។​

តើ​ខួបកំណើត​វ័យ ៣១ ឆ្នាំ​របស់ លី អី​ុ​វ៉ា​ធី​ណា មាន​សភាព​បែបណា​?

M88

ឆ្នាំ​ថ្មី​នេះ លី អី​ុ​វ៉ា​ធី​ណា មាន​វ័យ​៣១​ឆ្នាំ​ហើយ តែ​រូបរាង​និង​មុខមាត់​របស់​នាង​នៅ​ក្មេងខ្ចី​ដូច​នារី​ទើបតែ​មាន​វ័យ​ជាង​២០​ឆ្នាំ ពិតជា​គួរ​ឲ្យ​សរសើរ លី អី​ុ​វ៉ា​ធី​ណា ខ្លាំងណាស់​ដែល​ចេះ​ថែរក្សា​រូបរាង​និង​ថែរក្សា សម្រស់​ឲ្យ​នៅ​ក្មេង​វ័យ​បាន​ស្រស់ស្អាត​បែបនេះ ។ នៅ​ថ្ងៃស្អែក​គឺជា​ថ្ងៃ​ខួបកំណើត​វ័យ​៣១​ឆ្នាំ​របស់ លី អី​ុ​វ៉ា​ធី ក្នុងឆ្នាំនេះ​នាង​បានរៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន មាន​លក្ខណៈ​ធំដុំ​ជាង​បណ្តា​ឆ្នាំមុនៗ ដោយបាន​រៀបចំ​នៅ​ហាង វី​ហ្វ្រេ​ន ម្តុំ​ផ្សារ​ដេប៉ូ ដោយបាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ជាង​ ១០ ​តុ ។​

តើ​ខួបកំណើត​វ័យ ៣១ ឆ្នាំ​របស់ លី អី​ុ​វ៉ា​ធី​ណា មាន​សភាព​បែបណា​?
លី អី​ុ​វ៉ា​ធី​ណា បញ្ជាក់​ប្រាប់ថា ការពិត​នាង​មិនមាន​បំណង​ចង់​រៀបចំ​ពិធី​ខួបកំណើត​នេះ​ទេ តែដោយសារ​ប្អូនៗ​និង​មិត្តភក្តិ​ជំរុញ ក៏​រៀបចំ​ពិធី​ខួបកំណើត​នេះ​ឡើង នាង​គិតថា ការរៀបចំ​ពិធី​នេះ​គឺ​ពុំ មាន​អ្វី​ធំដុំ​ទេ គឺ​រៀបចំ​ជា​លក្ខណៈសាមញ្ញៗ​ប៉ុណ្ណោះ​។ រាល់​ការចំណាយ​គឺ​នាង​ជា​អ្នកចេញ​ដោយ​ខ្លួនឯង ពុំមាន​នរណាម្នាក់​ជួយ​នោះទេ ។​
គួរបញ្ជាក់​ផងដែរ​ថា លី អី​ុ​វ៉ា​ធី​ណា គឺជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន សម្រាប់​ឪ​កាស​បុណ្យ​ចូល ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ នាង​មាន​បទ​ចម្រៀង​ចំនួន​បី​បទ​ដើម្បី​បង្ហាញ​ទស្សនិកជន​ស្តាប់​កំសាន្ត​៕
​អា​លី​ណា

តើ​ខួបកំណើត​វ័យ ៣១ ឆ្នាំ​របស់ លី អី​ុ​វ៉ា​ធី​ណា មាន​សភាព​បែបណា​?