មើលសម្រស់ តារាកូរ៉េ មកប្រគំតន្ត្រី សប្បុរសធម៌ជួយ ជនក្រីក្រកម្ពុជាយប់មិញ

មានការប្រគំតន្ត្រី សប្បុរសធម៌មួយ ដោយក្រុមតារាស្រីល្បីៗ ជាច្រើននាក់មកពី ប្រទេសកូរ៉េនៅ ឯសណ្ឋាគារណាហ្គាវើល យប់មិញនេះ ចំថ្ងៃ ៨ មីនា ទិវានារីអន្តរជាតិ លើកទី១០៥។

ពួកគេមានគ្នា ១៣នាក់ ក្នុងនោះមានK POP Pocket Girls ៤នាក់ តារាម៉ូដែលចំនួន៨នាក់ និងតារាកំប្លែង១នាក់ បានមកប្រទេសកម្ពុជា តាំងយប់ពីថ្ងៃ៦ ខែ មីនា ឆ្នាំ ២០១៦ កន្លងទៅ ។ ការប្រគំតន្ត្រីខាងលើ រៀបចំដោយក្រុមហ៊ុនធំៗ២ គឺ Good Luck Group និង មន្ទីរពេទ្យAK ដើម្បីស្វែងរកប្រាក់ជួយដល់ ប្រជាពលរដ្ឋក្រីចំនួន ១ពាន់គ្រួសារ រស់នៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនៅថ្ងៃទី ១២ មីនាខាងមុខនេះ។

ក្រៅពីការសម្ដែង កម្មវិធីក៏មានការដាក់ដេញថ្លៃ វត្ថុអនុស្សាវរីយជាច្រើនមុខ ដែលវត្ថុទាំងនេះមានតម្លៃ រាប់ពាន់ រាប់ម៉ឺនដុល្លារ ។ ប្រាក់បានមកពីការដេញថ្លៃ គឺសម្រាប់យកទៅជួយដល់ជនក្រីក្រទាំងអស់។ យ៉ាងណា នៅមិនទាន់ដឹងថា ទឹកប្រាក់ទាំងអស់ដែល បានមកពីការប្រគំតន្ត្រីនេះ មានចំនួនប៉ុន្មាននៅឡើយ៕

ប្រភព៖ សប្បាយ