កូនភ្លោះមួយគូ រកឃើញថាមាន ឪពុកផ្សេងគ្នា ក្រោយពិនិត្យ DNA

ហាណូយ៖ ជារឿងដ៏កម្រមួយដែលកូនភ្លោះ ជនជាតិវៀតណាម មួយគូ រកឃើញថាមានឪពុក ២នាក់ ផ្សេងគ្នាក្រោយពិនិត្យ DNA។

ព័ត៌មានពីគេហទំព័រ People បានឲ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះថា កូនភ្លោះអាយុ២ឆ្នាំ មួយគូ ដែលបានរកឃើញថា មានឪពុក២នាក់ផ្សេងគ្នា ខាងលើនេះ ត្រូវបានយកទៅពិនិត្យ ក្រោយឳពុកម្តាយសង្ស័យ ពេទ្យឲ្យកូនច្រឡំ ព្រោះក្មេងទាំងពីរនាក់ ដែលមិនបានបញ្ជាក់ ភេទនេះមិនដូចគ្នា សូម្បីតែបន្តិច សូម្បីតែសក់។ ការពិនិត្យបានបង្ហាញថា ក្មេងភ្លោះនេះគឺមាន ម្តាយតែមួយ ប៉ុន្តែក្នុងនោះមាន តែម្នាក់ប៉ុណ្ណោះ ជាកូនរបស់ស្វាមីដែល រស់នៅជាមួយគេសព្វថ្ងៃ ជាករណីដ៏កម្រមួយ មិនមែនតែនៅ វៀតណាមនោះទេគឺនៅលើពិភពលោកតែម្តង ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ឪពុកម្តាយក្មេង ភ្លោះមួយគូនេះ មកពីខេត្ត Hoa Binh ប្រទេសវៀតណាម។  លោកវេជ្ជបណ្ឌិត Eddleman នាយកផ្នែកសម្ភព នៅមន្ទីរពេទ្យ Mount Sinai ទីក្រុងញូយ៉ក បានប្រាប់ទូរទស្សន៍ CNN ដែរថា វាមានករណីអាច សម្រាប់ស្ត្រីក្នុងការមាន ផ្ទៃពោះកូនភ្លោះដោយ ឪពុក២ផ្សេងគ្នា អាស្រ័យលើសកម្មភាព នៃការរួមភេទ។

កាលពីឆ្នាំ២០១៥ ក៏មានករណីនេះកើតឡើងផងដែរ លើក្មេងប្រុសភ្លោះ មួយគូនៅរដ្ឋ New Jersey ដោយស្ត្រីជាម្តាយបាន សារភាពថាខ្លួន បានរួមភេទ ជាមួយបុរស២នាក់ ក្នុងសប្តាហ៍តែមួយ នេះបើតាមព័ត៌មានពី New York Times ៕

កូនភ្លោះមួយគូ រកឃើញថាមាន ឪពុកផ្សេងគ្នា ក្រោយពិនិត្យ DNA

កូនភ្លោះមួយគូ រកឃើញថាមាន ឪពុកផ្សេងគ្នា ក្រោយពិនិត្យ DNA