លោកព្រះរាជ អាជ្ញារង ខាន់ សុផល ចុះផ្តល់នីតិវីច្បាប់ សម្រាប់ឲ្យ មន្ត្រីបរិស្ថាន អនុវត្តឲ្យ ចំគោលដៅ

កំពត៖ លោកខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពត នារសៀល ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦នេះ បានអញ្ជើញ ចុះបិទវគ្គបណ្តុះបណ្តាល ស្តីពី"លំហាត់របៀប ការប្រើប្រាស់ឯកសណ្ឋាន និងវិធីសាស្ត្រល្បាតក្នុង តំបន់ការពារធម្មជាតិ" ដែលប្រព្រឹត្តទៅក្នុងមជ្ឈមណ្ឌលតំបន់ឆ្នេរខេត្តកំពត ស្ថិតនៅភូមិទ្វី ខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ក្នុងវគ្គបិទនេះ លោកខាន់ សុផល បានផ្តល់នីតិវិធីព្រហ្មទណ្ឌ និងការកសាងសំណុំរឿង ដែលពាក់ព័ន្ធនឹងជំនាញជុំវិញបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តកំពត ឲ្យបានយល់ពី ក្រមព្រហ្មទណ្ឌ និងវិធីសាស្ត្រ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង  សម្រាប់ឲ្យមន្ត្រីឧទ្យានុរក្សទាំងអស់ យកទៅអនុវត្តឲ្យចំគោលដៅ ចាប់ពីពេលនេះតទៅ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមិនា ដែលមានគ្រូឧទ្ទេសនាមដ៏ជំនាញៗ ដូចជា លោកអ៊ុក ចាន់ឌីណា អនុប្រធានមន្ទីរ បរិស្ថានខេត្តកំពត និងជានាយកឧទ្យានជាតិ តំបន់ភ្នំបូកគោខេត្តកំពត(បង្រៀនរបៀបបំពេញ លិខិតបទដ្ឋានគតិយុត្តិ និងអប់រំច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ),វាគ្មិនមកពីប្រតិបត្តិការសឹករង ខេត្ត(បង្រៀនពីលំហាត់របៀប និងវិធីសាស្ត្រល្បាត) និងវាគ្មិនមកពីស្នងការដ្ឋាន នគរបាលខេត្ត (ឡើងថ្នាក់ពីនីតិវិធីប្រើប្រាស់អាវុធ អនុវត្តតាមច្បាប់ អនុក្រិត្យ និងសេចក្តីណែនាំ)៕