ពិព័រណ៌វិនិយោគ ពាណិជ្ជកម្មឥណ្ឌា ឆ្នាំ២០១៦ បានសម្ពោធជា ផ្លូវការហើយថ្ងៃនេះ

ភ្នំពេញ៖ ពិព័រណ៌វិនិយោគ ពាណិជ្ជកម្មឥណ្ឌា ឆ្នាំ២០១៦ បានសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ដោយមានសហការរវាង សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និង ភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលមានរយៈពេលបីថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

យោងតាមហ្វេសប៊ុក របស់សភាពាណិជ្ជកម្ម កម្ពុជាបានបង្ហាញថា ពិព័រណ៌នេះ ត្រូវបានរៀបចំឡើង រយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់ ទី១១ ខែមីនា ឆ្នាំ២០១៦) ដោយសភាពាណិជ្ជ កម្មកម្ពុជាឥណ្ឌា ដោយមានការសហការ គាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា FASMEC និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ពិព័រណ៍នេះធ្វើឡើងក្នុង គោលបំណង ដើម្បីលើកកម្ពស់ ទំនាក់ទំនងធុរកិច្ច និងជាវេទិកាសម្រាប់ ជាជំនួបរវាងធុរជនកម្ពុជា និងឥណ្ឌា ដើម្បីស្វែងរកឱកាសវិនិយោគ និងចាប់ដៃពាណិជ្ជកម្មជាមួយគ្នា។ លើសពីនេះ ពិព័រណ៌នេះ ក៏ជាការផ្សព្វផ្សាយ និងដាក់បង្ហាញនូវផលិតផល ឥណ្ឌាដែលមានគុណភាពល្អ ក្នុងប្រភេទផលិតផលដូចជា ឧបករណ៍អគ្គិសនី និងថាមពល ឧបករណ៍អេឡិកត្រូនិក និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម និងគ្រឿងបន្លាស់។

ក្នុងឱកាសនៃពិព័រណ៌នេះដែរ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឥណ្ឌា បានព្រមព្រៀងគ្នាចុះ អនុស្សារណៈយោគយល់ ក្នុងគោលបំណងចម្បង លើកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ដោយមានឧកញ៉ា លឹម ហេង អនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា និង លោក Shiv Siddhanth Kaul, ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ជាហត្ថលេខីនៃ អនុស្សារណៈយោគយល់នេះ៕

ពិព័រណ៌វិនិយោគ ពាណិជ្ជកម្មឥណ្ឌា ឆ្នាំ២០១៦ បានសម្ពោធជា ផ្លូវការហើយថ្ងៃនេះ

ពិព័រណ៌វិនិយោគ ពាណិជ្ជកម្មឥណ្ឌា ឆ្នាំ២០១៦ បានសម្ពោធជា ផ្លូវការហើយថ្ងៃនេះ