ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2P-5516 ដឹកឈើ​បេង​ជា​របស់​ឈ្មួញ​ដុះ​ស្លែ ត្រូវ​អស់លក្ខណ៍ ដោយ​ដៃ​សមត្ថកិច្ច ។ ករណី​រថយន្ត​ដឹកឈើ​បេង​ជិត​ពេញ ត្រូវ​អស់លក្ខណ៍​ដោយ​ដៃ​សមត្ថកិច្ច​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុងភូមិ​វ​ល្លិ៍​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន ក្នុង​ករណី​បង្ក្រាប​រថយន្ត​សាំង​យ៉ុ​ង ដឹកឈើ​បេង​នេះ បាន​ដឹកឈើ​ចេញ​មក​ពី​ស្រុក​ជាយ​សែន ខេត្តព្រះវិហារ ក្នុង​គោលបំណង​ឆ្ពោះទៅ​កាន់​ខេត្តកំពង់ចាម បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​សឹក​រង ស្ទាក់​ចាប់​រថយន្ត​ខាងលើ​នេះ រួម​ជាមួយ​មនុស្ស​ប្រុស ស្រី​២​នាក់​ប្តី​ប្រពន្ធ​ដែល​មានឈ្មោះ ទី​១.​ឈ្មោះ អ៊ិ​ត សុខ​ឃី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ នី​ម ស្រី​ល័ក្ខណ៍ អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​    ​បន្ទាប់​ពី​បង្ក្រាប​បាន​នាំ​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រ​ឈើ​ស្ទោង ដែល​មាន​ឈើ​បេង​ចំនួន​៩៨​ដុំ ស្មើនឹង​១,៩៦២ ម៉ែត្រគូប ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ឈើ​ទាំង​អស់នេះ រូបគេ​ស៊ីឈ្នួល​ដឹក​ឲ្យ​គេ​ក្នុង​តម្លៃ​១​លាន​រៀល យក​ទៅ​ខេត្តកំពង់ចាម ហើយ​មិន​បាន​ស្គាល់​ម្ចាស់​ឈើ​ពិតប្រាកដ​នោះ​ទេ ។ ពាក់ព័ន្ធ​ករណី​នេះ​បើ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ទៅ​លើ​រថយន្ត បញ្ជាក់​ថា រថយន្ត​នេះ​មិនមែន​ទើបតែ​ដឹក​ម្តងនេះ​ទេ សមត្ថកិច្ច​តាម​ចាប់​មិន​ដែល​បាន​ទើបតែ​ម្ដងនេះ​ត្រូវ​អស់លក្ខណ៍ ដូច្នេះ​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​ទៅ​តាម​ផ្លូវច្បាប់ ៕
    ​    ​