តើ​អ្នក​គួរប្រើ BB cream យ៉ាងដូចម្តេច​?

តើ​អ្នក​គួរប្រើ BB cream យ៉ាងដូចម្តេច​?

ជាមួយនឹង​ម៉ាក​ផលិតផល​គ្រឿងសម្អាង ជាច្រើន​ប្រភេទ ( មិន​ថា ប្រភេទ​ដែល​ផ្សំ​ពី​សារធាតុ​គីមី ឬ ធម្មជាតិ​) BB cream គឺ​អាច​ជួយ​យើង ក្នុង​ការបំបាត់​ស្លាកស្នាម​មុន ឬ ស្នាម​ជាំ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ។ តែ​អ្វី ដែល​គួរអោយ​យើង ឆ្ងល់​នោះ​គឺថា តើ​យើង​គួរ​ធ្វើ​ការប្រើប្រាស់​ពួកវា ដែរឬទេ​?

​អ្នកជំនាញ​ផ្នែក គ្រឿងសម្អាង នឹង​ជួយ​ធ្វើការ​ណែនាំ​អ្នក អោយ​ធ្វើ​ការសម្រេចចិត្ត​អោយបាន​ត្រឹមត្រូវ​។  ជា​ការពិត BB cream មាន​ផ្ទុក​នូវ សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត និង ជាតិ​រ៉ែ ដែល​មាន​អត្ថប្រយោជន៍ យ៉ាង​ល្អ​ចំពោះ​ស្បែក​មុខ​។ បើ​ទោះ​ជា​ផលិតផល​នេះ អាច​ប្រើ​បាន ជាមួយនឹង​ស្បែក​គ្រប់​ប្រភេទ ប៉ុន្តែ​វា ប្រហែលជា​មិនសូវ​សាក​សម ចំពោះ​អ្នក ដែល​មាន​ស្បែក​មុខ មាន​ជាតិ​ខ្លាញ់​ច្រើនពេក នោះទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​ក៏​អាស្រ័យទៅលើ ធាតុ​ផ្សំ​ផ្សេងៗ​គ្នា របស់​ម៉ាក​ផលិតផល​នីមួយៗ ។

​វា​ជា​ក្រែម​លាបមុខ​ម្យ៉ាង ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន​ប្រភេទ ដូចជា វា​អាច​ជួយ​ការពារ​កម្តៅថ្ងៃ​, ធ្វើអោយ​ស្បែក​ស​ជាង​មុន​, បំបាត់​ស្លាកស្នាម​, បិទបាំង​មុន និង បញ្ហា​លើ​ស្បែក​មុខ​ផ្សេងៗ​ជាច្រើន​ទៀត ។ ហើយ​អ្នក អាច​ប្រើ​វា បាន​ជា​រៀងរាល់ថ្ងៃ​។ គឺថា អ្នក​អាច​ប្រើ​វា បាន​ជា​ផលិតផល​គ្រឿងសម្អាង ជា​ប្រចាំថ្ងៃ​របស់​អ្នក​។ ភាព​ញឹកញាប់​នៃ​ការ​លាប​វា គឺ​អាស្រ័យ​ទៅតាម អាកាសធាតុ តាម​ដែល​នៅក្នុង​រដូវក្តៅ អ្នក​គួរ​ចៀសវាង ក្នុងការ​លាប​វា​ច្រើនពេក ព្រោះ​ថា​វា​នឹង​ធ្វើអោយ​ស្បែក​មុខ​អ្នក​បែកញើស និង មិន​អាច​មាន​ខ្យល់​ដក​ដ្ហើ​ម បានល្អ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។