ចង់​បង្ការ​ជំងឺ​រលាក​សន្លាក់​ហ្គោដ​គួរ​បរិភោគ​អាហា​រទាំ​ង​នេះ​

ចង់​បង្ការ​ជំងឺ​រលាក​សន្លាក់​ហ្គោដ​គួរ​បរិភោគ​អាហា​រទាំ​ង​នេះ​

ជំងឺ​រលាក​សន្លាក់​ហ្គោដ គឺ​កើតមាន​បាន នៅពេលដែល​កម្រិត​អាស៊ីត​អ៊ុយ​រិច​កើនឡើង នៅក្នុង​ឈាម​របស់​យើង ហើយ​បន្ទាប់​មក​វា​នឹង​ក​កើតជា សារ​ជា​តិគ្រី​ស្តាល់ និង​មាន​សណ្ឋាន​ជា​ម្ជុលចាក់​តូចៗ ទៅ​នឹង​សន្លាក់ ដែល​ជាហេតុ​ធ្វើអោយ​យើង​មាន​ការឈឺចាប់​។ ដំណោះស្រាយ​ដ៏​ល្អ ក្នុងការ​ចៀសអោយផុត ពី​ជំងឺ​នេះ នោះ​គឺ​អ្នក​ត្រូវ​តែ​ចេះ​បង្ការ​ខ្លួន កុំអោយ​កើតមាន​នូវ​ជំងឺ​នេះ ។​

​ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​គេ​ជឿថា វា​អាច​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង ជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​៖

១. ផ្លែ​ម្នាស់​

​នៅក្នុង​ផ្លែ​ម្នា​ស់ គឺ​មាន​នូវ​សារជាតិ​អង់​ស៊ីម ម្យ៉ាង​ដែល​មានឈ្មោះ​ថា ប្រូ​មេឡា​អ៊ីន ( bromelain )  ហើយ​វា​ត្រូវបាន​គេ ដឹង​ថា​វា​មាននូវ សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក បាន​យ៉ាង​ល្អ​។ ដូចនេះហើយ ទើបបានជា គេ​ចាត់ទុកថា ការ​ទទួលទាន​ផ្លែ​ម្នាស់​ជាប្រចាំ គឺ​អាច​ជួយ​សម្រាល​នូវ​ការឈឺចាប់ ដែល​វា​ជា​រោគ​សញ្ញា​មួយ របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ​។​

២. ខ្ញី​

​មិន​ថា ការ​រលាក​ប្រភេទ​ណា​នោះ​ទេ ដែល​បង្ក​មក​ពី​វត្តមាន​របស់​អាស៊ីត​អ៊ុយ​រិច គឺ​អាច​ត្រូវបាន​កាត់បន្ថយ បាន​ជាមួយនឹង​ធាតុ​ផ្សំ​ជាច្រើន ដែល​មាន​ផ្ទុក​នៅក្នុង​មើម​ខ្ញី​នេះ​។​

៣. ល្មៀត​

​មិន​ខុស​ពី ខ្ញី វា​ក៏​ជា​គ្រឿងទេស ដែល​មាន​សមាសធាតុ​ប្រឆាំងនឹង ការ​រលាក​បាន​ផងដែរ ហេតុនេះ ហើយ​យើង​គួរ​ធ្វើ​ការបន្ថែម​វា ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំថ្ងៃ​របស់​យើង ។​

៤. ទឹក​ផ្លែឈើ​រី​

​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់ ជាធម្មតា អាច​ដោះស្រាយ​បាន​ជាមួយនឹង​ការ​ទទួលទាន ទឹក​ផ្លែឈើ​ស្រស់ៗ អោយបាន​ច្រើន ជាពិសេស​នោះ​គឺ​ផ្លែឈើ​រី តាម​ដែល​គេ​ដឹងថា វា​អាច​ជួយ​បន្ថយ​នូវ​កម្រិត​អាស៊ី​ត អ៊ុយ​រិច ដែល​អាច​បង្កើន​នូវ​ឱកាស នៃ​ការកើតមាន​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ​បាន​។​

៥.​ផ្លែ​ចេក​

​វា​ជា​ផ្លែឈើ​ម្យ៉ាង ដែល​ត្រូវបាន​គេ​ដឹងថា មិនសូវ​មាន​ជាតិ​ស្ករ និង​មាន​ផ្ទុក​នូវ​កម្រិត​ប៉ូ​តា​ស្យូម​ខ្ពស់ ដែល​មាន​ជាតិ​អាល់​កា​ឡាំង ដូច្នេះ វា​ជា​អាហារ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​ការបង្ការ​បាន នូវ​ជំងឺ​រលាក​សន្លាក់ ហ្គោត​។ មិន​ថា រោគសញ្ញា​ណាមួយ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ នោះទេ គឺ​វា​អាច​ទប់ស្កាត់​បាន​ទៅ​នឹង កម្រិត​ដ៏​ខ្ពស់​នៃ សារជាតិ​ប៉ូ​តា​ស្យូម ដែល​មាន​នៅក្នុង​ផ្លែ​ចេក​នេះ ដោយ​ពួក​វា អាច​ធ្វើការ​បំបែក នួវ​សារធាតុ​គ្រី​ស្តាល់ ដែល​កកើតឡើង ដោយសារ សារជាតិ​អ៊ុយ​រិច​បាន​។​

៦.​ផលិតផល​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ទាប​

​ការ​ទទួលទាន ផលិតផល​ទឹកដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ដូចជា​ទឹកដោះគោ និង ទឹកដោះគោ​យ៉ា​អួ គឺ​ត្រូវបាន​គេ​ដឹងថា វា​អាច​ជួយ​កាត់បន្ថយ​នូវ​អត្រា​ប្រឈម​នឹង បញ្ហា​ផ្សេងៗ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ បាន​យ៉ាង មាន​ប្រសិទ្ធិភាព​ផងដែរ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។