ស្ត្រេ​សក៏អាច​កើតមាន​ចំពោះ​កូនតូច​របស់​អ្នក​បាន​ដែរ​

ស្ត្រេ​សក៏អាច​កើតមាន​ចំពោះ​កូនតូច​របស់​អ្នក​បាន​ដែរ​

ស្ត្រេ​ស​គឺមិន​អាច​ចៀស​ផុត​នោះ​ទេ ទោះបីជា​នៅ​ក្មេង​ក៏ដោយ​។ ប៉ុន្តែ​ឪពុកម្តាយ​អាច​ជួយ​បង្រៀន​កូន​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​ពី​បញ្ហា ស្ត្រេ​ស​នេះ​។​
​វិធីសាស្ត្រ​មួយចំនួន​ខាងក្រោម​នេះ​គឺ​អាច​ជួយ​កុមារ​ដោះស្រាយ​ពី​បញ្ហា​ស្ត្រេ​ស​នេះ​បាន​៖

•​    ​សូម​ប្រាកដថា កូន​របស់​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ជីជាតិ និង​សំរាក​បាន​គ្រប់គ្រាន់ ហើយ​អ្នក​បាន​ចូលរួម​ផ្តល់​នូវ​ភាព​រីករាយ​ជាមួយនឹង​កូន​របស់​អ្នកជា រៀងរាល់ថ្ងៃ ហើយ​សូម​ប្រាកដថា ពួកគេ​បាន​ដឹងថា​អ្នក​កំពុងតែ​ចែករំលែក​ភាពសប្បាយ​រីករាយ​ជាមួយ​នឹង​ពួកគេ​
•​    ​និយាយ​ទៅកាន់​កូន​របស់​អ្នក​ថា​តើ​អ្វី​ដែល​បង្ក​អោយ​មាន​ស្ត្រេ​សដល់ ពួកគេ ហើយ​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ដូចជា ធ្វើ​ការងារ​សាលា​តិចតួច​ក្រោយពី​ចេញពី​សាលា ឬ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
•​    ​អោយ​កូន​របស់​អ្នក​ទៅ​ជួប​នឹង​គ្រូពេទ្យ ប្រសិន​បើ​ស្ថានភាព​ស្ត្រេ​ស​របស់​ពួកគេ​មាន​លក្ខណៈខុស​ពី​ធម្មតា​
•​    ​សូម​ធានា​ថា កូន​របស់​អ្នកមាន​អារម្មណ៍​ធម្មតា​(​ខឹង​, ខ្លាច​, ថប់​បារម្ភ​) ហើយ​អ្នក​ជឿជាក់​លើ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​របស់ ពួកគេ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។