អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រកចំណូលបាន​ក្បែរ​រយ​ដុល្លារ​ក្នុង​មួយថ្ងៃ

សៀមរាប៖ ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​ខេត្តសៀមរាប ច្បាស់​ជា​បានឃើញ​រទេះ​លក់​ទឹក​ផ្លែឈើ នៅ​តំបន់​ផ្សារ​ចាស់ ឫ​ផាប់​ស្ទ្រី​ត​ហើយ។ រទេះរុញ​ទឹក​ផ្លែឈើ កំពុង​រីក​ដុល​ដាល គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​វា​មានការ​តែង​លម្អប្លែកៗពីគ្នា ក្នុង​បំណង​ទាក់ទាញ​អតិថិជន។ ទោះជា​អ្នកលក់​ទឹក​ផ្លែឈើ​មាន​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ភ្ញៀវទេសចរ​ក៏​ច្រើន​ដែរ។ អ្នកលក់​ម្នាក់​បាន​បង្ហើ​ប​ឲ្យ​ដឹងថា គាត់​អាច​រក​ចំណូល​ពី​ការលក់​ទឹក​ផ្លែឈើ​ក្នុងមួយថ្ងៃៗ ក្បែរ​រយ​ដុល្លារ​ឯណោះ។

ជាទូទៅ​ទឹក​ផ្លែឈើ​ក្រឡុក​មួយ​កែវ ដែល​លក់​ឲ្យ​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស មានតម្លៃ១ដុល្លារ ឫ៤០០០រៀល។ ក្នុង​រដូវក្តៅ​នេះ ទឹក​ផ្លែឈើ​កំពុង​ត្រូវប៉ាន់​សម្រាប់​ទេសចរ​ជាទូទៅ។ ខែ​ក្តៅ តម្រូវការ​ទឹកត្រជាក់ៗ និង​ផ្អែម ក៏​ទៅតាម​ហ្នឹង​ដែរ។ ទឹក​ផ្លែឈើ​ក្រឡុក ហាក់​ពេញនិយម​សម្រាប់​ទេសចរ ដែល​ពួកគេ​កាន់​ផឹក​បណ្តើរ ពេល​ពួកគាត់​កម្សាន្ត​នៅ​ទីប្រជុំជន និង​កន្លែង​លក់​របស់របរផ្សេងៗ ។

អ្នកលក់​ទឹក​ផ្លែឈើ​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា ក្នុង​មួយថ្ងៃ គាត់​អាច​លក់បាន​ពី៨០ ទៅ៩០កែវ ដែល​ក្នុង​មួយ​កែវ​តម្លៃ៤០០០រៀល។ អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រូបនេះ​បន្តថា ទឹក​ផ្លែឈើ​គឺមាន​ការចូល​ចិត្ត​ទាំង​ខ្មែរ និង​បរទេស តែ​ចំណង់​ចំណូលចិត្ត​ខុសគ្នា។ បរទេស​ភាគច្រើន ចូលចិត្ត​ផឹកទឹក​ផ្លែស្វាយ និង​មិន​បន្ថែម​រសជាតិ​ផ្សេង​ទេ ដូចជា​ទឹក​ស្ករ​ជាដើម។ ខុសពី​ជនជាតិខ្មែរ ដែល​ចូលចិត្ត​មាន​គ្រឿងផ្សំ​រួមបញ្ចូល​គ្នា ដូចជា​ទឹក​ស្ករ និង​ទឹកដោះគោ​ជាដើម។
អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រកចំណូលបាន​ក្បែរ​រយ​ដុល្លារ​ក្នុង​មួយថ្ងៃ

កំពុង​ឈរ​ចាំ​ហៅភ្ញៀវ​នៅ​ប៉ែក​ខាងជើង​ផ្សារ​ចាស់ កញ្ញា វី បាន​ឲ្យ​ដឹងថា កញ្ញា​លក់​ទឹក​ផ្លែឈើ​ជិត​មួយឆ្នាំ​មកហើយ។ កញ្ញា​បន្ថែមថា ការលក់​ទឹក​ផ្លែឈើ​ជា​របរ​មួយ ដែល​អាច​ឲ្យ​នាង​រកចំណូលបាន​គួរសម។ យ៉ាងណា កញ្ញា វី អះអាងថា នាង​ត្រូវ​ទ្រាំ​អត់ងងុយ​បន្តិច និង​អត់ធ្មត់ ព្រោះ​ពេលខ្លះ​ត្រូវ​លក់​ដល់​យប់​ជ្រៅ ហើយ​វា​ពិបាក​លក់​ក្នុង​រដូវ​ភ្ញៀវ។

គ្រប់​ច្រក​ផ្លូវ​តូចធំ​នៅ​តំបន់​ផ្សារ​ចាស់ គឺ​គេ​តែង​ឃើញ​រទេះ​លក់​ទឹក​ផ្លែឈើ​នេះ មាន​ជា​ហូរហែរ ដែល​ចល័ត​លក់​ដល់​កណ្តាល​អាធា​ត្រ​ក៏មាន។ របរ​លក់​ទឹក​ផ្លែឈើ ជា​មុខរបរ​ថ្មី និង​ពេញនិយម សម្រាប់​អ្នក​ខេត្តសៀមរាប ព្រោះថា វា​ជា​មុខរបរ​មួយ​ងាយស្រួល និង​អាច​រកចំណូលបាន​ខ្ពស់ មិន​ចាញ់​មុខរបរ​មួយចំនួន​ឡើយ។
អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រកចំណូលបាន​ក្បែរ​រយ​ដុល្លារ​ក្នុង​មួយថ្ងៃ

យោងតាម​របាយការណ៍ត្រួសៗរបស់​អាជ្ញាធរ មាន​រទេះ​លក់​ទឹក​ផ្លែឈើ​មិន​ក្រោម ១០០គ្រឿង​ឡើយ ដែល​កំពុង​ចល័ត​លក់​ក្នុង​តំបន់​ផ្សារ​ចាស់ ដែល​ជាទី​គាប់ចិត្ត​សម្រាប់​ភ្ញៀវទេសចរ។ បច្ចុប្បន្ន រទេះរុញ​ទឹក​ផ្លែឈើ លូត​ឆា ភេសជ្ជៈ ។ល។ កំពុង​បង្ក​ជា​បញ្ហា​ដល់​តំបន់​ផ្សារ​ចាស់ ដែល​តែង​កកស្ទះ​ចរាចរណ៍ជារឿយៗ ជាពិសេស គឺ​ស្ទះផ្លូវ​ថ្មើរជើង​ដល់​ភ្ញៀវទេសចរ៕ 
អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រកចំណូលបាន​ក្បែរ​រយ​ដុល្លារ​ក្នុង​មួយថ្ងៃ
អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រកចំណូលបាន​ក្បែរ​រយ​ដុល្លារ​ក្នុង​មួយថ្ងៃ
អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រកចំណូលបាន​ក្បែរ​រយ​ដុល្លារ​ក្នុង​មួយថ្ងៃ
អ្នកលក់​ទឹក​ផ្លែឈើ​នៅ​ផ្សារ​ចាស់​រកចំណូលបាន​ក្បែរ​រយ​ដុល្លារ​ក្នុង​មួយថ្ងៃ
អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​